របៀបមើលខ្សែពានរថយន្ត ខូចដែលអ្នកគួរដឹង
- 2016-05-18 12:39:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបមើលខ្សែពានរថយន្ត ខូចដែលអ្នកគួរដឹង
ចន្លោះមិនឃើញ
ខ្សែពានរថយន្ត គឺជាផ្នែកដ៏សំខាន់មួយក្នុងចំណោមផ្នែកសំខាន់ផ្សេងទៀត។ វាមាននាទីក្នុងការអូសចង្កូត កុំប្រេសស័រ និង ឌីណាម៉ូ។ នេះបើតាមសម្ដីរបស់ ជាង ជីង ម្ចាស់យានដ្ឋានយីហោ ជាង ជីង នៅផ្សារអង្គតាសោម ខេត្តតាកែវ។
ប្រសិនបើដាច់ខ្សែពាន វាអាចបណ្ដាលឲ្យខូចដល់ម៉ាស៊ីនរថយន្ត។ អ្នកបើកបរអាចដឹងថា ខ្សែពានដាច់បានដោយសារ ការលាន់ឮសំឡេងម៉ាស៊ីនខុសប្រក្រតី ពិបាកបញ្ជាចង្កូត (តឹងខ្លាំងពេលបត់ចង្កូត)។ ជួនកាលខ្សែពានរបស់អ្នកពុំទាន់ដាច់ទេ តែវាអាចខូចដោយសារការប្រើប្រាស់រយៈយូរ។ ដូច្នេះអ្នកត្រូវឧស្សាហ៍សង្កេតមើលវា ហើយបើអ្នកមិនប្រាកដ អ្នកអាចឲ្យជាងជួយត្រួតពិនិត្យ។ ម្ចាស់យានដ្ឋានខាងលើបានប្រាប់ពី សញ្ញាមួយចំនួនដែលអាចប្រាប់អ្នកថា គួរតែប្ដូរខ្សែពានរបស់អ្នកចេញ បង្ការកុំឲ្យវាដាច់ទាន់៖
-លាន់ឮសំឡេងខុសប្រក្រតី ដោយសារតែខ្សែពានធូរ -មានស្នាមប្រេះកាត់ទទឹងផ្នែកខាងក្នុង -មានបែកព្រុយផ្នែកខាងខ្នងនៃខ្សែពាន -មានកម្រាស់ស្ដើង បើធៀបជាមួយខ្សែពានថ្មី
តើអ្នកបានពិនិត្យខ្សែពានរបស់អ្នកហើយឬនៅ? បំណងល្អពី Sabay!
អត្ថបទ៖ គីម សាយ