រូងល្អាងសម្ងាត់នៅម៉ាឡេស៊ី មានឆ្អឹងមនុស្សអាយុជាង១ម៉ឺនឆ្នាំ
- 2016-05-27 18:54:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូងល្អាងសម្ងាត់នៅម៉ាឡេស៊ី មានឆ្អឹងមនុស្សអាយុជាង១ម៉ឺនឆ្នាំ
ចន្លោះមិនឃើញ
ជ្រលងភ្នំ Lenggong ជាកន្លែងសំខាន់គួរឲ្យចាប់អារម្មណ៍មួយនៅម៉ាឡេស៊ី ដែលទើបជាប់ជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូ ប៉ុន្តែមនុស្សតិចតួចប៉ុណ្ណោះបានស្គាល់ពិភពគេបោះបង់ចោលមួយនេះ។
ជ្រលងនេះ មានរូងភ្នំមួយឈ្មោះ Gua Harimau ឬហៅរូងខ្លាបុរាណ ដែលបានលាក់បាំងកណ្ដាលព្រៃនៅរដ្ឋ Perak ភាគខាងពាយ័ព្យប្រទេសម៉ាឡេស៊ី។ កាលរូងនេះ មានមនុស្សទៅដល់លើកដំបូង គេបានរកឃើញឧបករណ៍ប្រើប្រាស់ពីស្ពាន់ ឆ្នាំងស្ពាន់ និងគ្រោងឆ្អឹងមនុស្សចំនួន ១១នាក់ផ្សេងទៀតកាលពីឆ្នាំ ១៩៨០ និង ៩០។ ការរកឃើញខាងលើ បានធ្វើឲ្យក្រុមបុរាណវិទូសន្និដ្ឋានថា ជាអំបូរមនុស្ស Palaeolithic ដែលបានយកទីកន្លែងនេះជាកន្លែងរស់នៅ និងកន្លែងកប់សព តាំងពីរាប់ពាន់ឆ្នាំមុន។
ឆ្អឹងមនុស្ស រក្សារូបរាងបានយ៉ាងល្អឥតខ្ចោះក្នុងអាយុកាល ១១ ០០០ឆ្នាំ ពោលកាលពីយុគថ្ម Stone Age មកម្ល៉េះ។ ឆ្អឹងទាំងនេះ ជាឆ្អឹងជាប់កំណត់ត្រាចាស់ជាងគេបំផុតរបស់មនុស្សសម័យមុន ក្រៅពីនៅទ្វីបអាហ្វ្រិក។ ជ្រលង Lenggong ជាបេតិកភណ្ឌទីបួន និងចុងក្រោយគេបំផុតរបស់ម៉ាឡេស៊ី តែតំបន់នេះមិនទាន់ស្ថិតក្រោមការតាមដានមើលរបស់រ៉ាដានៅឡើយទេ។
សាស្ត្រាចារ្យម្នាក់នៅទីក្រុង Penang ជិតជ្រលង Lenggong និយាយថាអ្នកទេសចរ ឬបុរាណវិទូ ចង់ទៅរូងនោះត្រូវការសុំអនុញ្ញាតជាមុន ព្រោះវាជាកន្លែងបុរាណរបស់បុព្វបុរស៕
ចុចអាន៖ ៥កន្លែងដ៏ទាក់ទាញនៅម៉ាឡេស៊ី និងសិង្ហបុរី ខ្មែរនិយមទៅកម្សាន្តជាងគេ
ចុចអាន៖ រូបថត pre-wedding របស់គូស្នេហ៍មួយគូធ្វើឲ្យរញ្ជួយនៅម៉ាឡេស៊ី
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ BBC