ហេតុ​អ្វី​ Apple ផលិត​ iPhone គ្មាន​រន្ធ​បន្ថែម​មេមូរី​កាត?

  • 2016-06-09 22:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​មាន​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​​តាំង​ពី​ដើម​មក​ក្រុមហ៊ុន​ Apple សម្រេច​ជ្រើស​ផលិត​ iPhone ដោយ​គ្មាន​រន្ធ​សម្រាប់​បន្ថែម​មេមូរី​កាត​?

 

 

ឆ្លើយ​តប​នឹង​សំនួរ​ខាង​លើ​មាន​អ្នក​ប្រើ​ប្រាស់​​វិបសាយ​ Quora មួយ​រូប​​បាន​រៀប​រាប់​ពី​មូលហេតុ​​មួយ​ចំនួន​ ដែល​ Sabay គិត​ថា​​ហាក់​ដូច​ជា​សម​ហេតុផល។ អ្នក​ប្រើ​ប្រាស់​​ឈ្មោះ​ Danny Gordan បាន​រៀប​រាប់​ដូច​ខាង​ក្រោម៖

 

-​​បើ​ Apple ដាក់​បន្ថែម​រន្ធ​​មេមូរី​កាត​លើ​ iPhone របស់​ខ្លួន​ នោះ​គេ​មិន​អាច​​ផលិត​ទូរសព្ទ​ដែល​មាន​ទំហំ​ថ្ម​ធំ​ ឬ​ កម្រាស់​ស្ដើង​បាន​ឡើយ​ ព្រោះ​ថា​មេមូរី​​កាត​ប្រភេទ​ Micro SD តម្រូវ​ឲ្យ​មាន​ Motherboard ធំ។​

 

-មេមូរី​​កាត​ Micro SD ​ភាគ​ច្រើន​ធ្វើ​ឲ្យ​​ដំណើរ​ការ​នៃ​ System ទូរសព្ទ​មាន​ល្បឿន​យឺត​ ដែល​អាច​នាំ​ឲ្យ​កម្មវិធី​គាំង។ ជា​ការ​ពិត​ បើ​តាម​ការ​ស្ទង់​មតិ​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ បាន​រក​ឃើញ​ថា​ កាត​ SD ជា​ដើម​ហេតុ​មួយ​​ធ្វើ​ឲ្យ​ទូរសព្ទ​មាន​បញ្ហា នេះ​ក៏​ដោយ​សារ​​កាត​ SD ​មួយ​ចំនួន​នៅ​លើ​ទីផ្សារ​​មិន​មាន​គុណភាព​ល្អ ដោយ​ភាគ​ច្រើន​ជា​ផលិតផល​ក្លែង​ក្លាយ។

 

 

​​​​​​​-ហេតុផល​​​ចុង​ក្រោយ​ដែល​ជា​ហេតុផល​សំខាន់​គឺ​ "លុយ"។ iPhone ​គ្រប់​ម៉ូដែល​តែង​មាន​ជា​ជម្រើស​ទំហំ​មេមូរី​ផ្សេងៗ​គ្នា​ ​​ហើយ​ប្រសិន​បើ​ចង់​បាន​មេមូរី​ធំ​ត្រូវ​​ចំណាយ​លុយ​ច្រើន​ ឬ​ចំណាយ​លុយ​​ប្រើ​សេវា​ iCloud។

 

ហេតុផល​បី​ខាង​លើ​នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​មួយ​ផ្នែក​របស់​​​លោក​​ Danny Gordan។ ចុះ​ចំណែក​ប្រិយមិត្ត​ Sabay វិញ​យល់​ឃើញ​ដូច​គ្នា​ ឬ​​យ៉ាង​ណា​ដែរ?​​​​​​​​​​​​​​​

 

​ចុច​អាន៖ iPhone 6s/6s Plus របក​ថ្នាំ ព្រោះ​អ៊ុត​ស្កុត?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Quora