ឌី សូនីតា ពិបាក​ចិត្ត​ខ្លាំង រឿង​​យល់​ច្រឡំ​ចំពោះ​រូបភាព​ហាត់​ប្រាណ​ជាមួយ​អេឡិច ហ្សូរ៉ា

  • 2016-06-10 18:36:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌី សូនីតា បាន​ប្រាប់​ថា នាង​គេង​មិន​លក់​នៅ​មិន​សុខ និង​ពិបាក​ចិត្ត​ខ្លាំង​ក្រោយ​រូបភាព​នាង​ហាត់​ប្រាណ​ជាមួយ​មិត្ត​សិល្បៈ អេឡិច ហ្សូរ៉ា ត្រូវ​បាន​ចុះ​ផ្សាយ ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ពី​ភាព​ស្អា​តស្អំ​របស់​នាង។

 

 

 

តួឯក​ស្រី​ក្នុង​រឿង "ហេតុអ្វី?” រូប​នេះ​ថ្លែង​ថា "បង...បង​ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​ណាស់ ក្រោយ​មាន​រឿង​ហ្នឹង ខ្ញុំ​គិត​មិន​ដល់​ថា​មាន​អីចឹង គ្រាន់​តែ​ជា​ការ​ហាត់​ប្រាណ ខ្ញុំ និង​បង​អេឡិច ជា​មិត្តភ័ក្ដិ​នឹង​គ្នា ពួក​ខ្ញុំ​ហាត់​បែប​នេះ ក៏​មិន​មែន​មាន​តែ​ពីរ​នាក់​ស្ងាត់​ៗ​ណា មាន​មនុស្ស​ជា​ច្រើន​ជុំ​វិញ ម៉េច​បាន​ទៅ​ជា​អីចឹង​វិញ ដល់​អីចឹង ខ្ញុំ​និយាយ​លែង​ចេញ..."។

 

សូនីតា និង​អេឡិច ហ្សូរ៉ា បាន​បែក​ធ្លាយ​រូបភាព​ហាត់​ប្រាណ​តាម​ក្បាច់​ហាត់​មួយ​បែប​ដូច​ក្នុង​រូប ធ្វើ​ឲ្យ​ប្រិយមិត្ត​ខ្លះ​រិះគន់ បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​យក​ទៅ​ចុះ​ផ្សាយ។ សូនីតា ប្រាប់ នោះ គឺ​ជា​ក្បាច់​ហាត់​ប្រាណ​ពិត​ប្រាកដ មិន​មែន​នាង​ចេះ​តែ​ធ្វើ​ដោយ​ចិត្ត​ឯង ដើម្បី​បាន​ព័ត៌មាន​ទេ។

 

 

រូបភាព៖ ហ្វេសប៊ុក សូនីតា

 

"ខ្ញុំ​អត់​មាន ចង់​ល្បី​តាម​វិធី​នេះ​ទេ​បង វា​ជា​ក្បាច់​ហាត់​ប្រាណ​មែន ខ្ញុំ​មើល​តាម​យូធូប ទាំង​អស់ យូធូប​គេ ហាត់​ដៃគូ តែ​បើ​អត់​ដៃគូ យើង​ហាត់​ជាមួយ​ឧបករណ៍ តែ​បើ​មាន​គ្នា យើង​ហាត់​អីចឹង វា​ល្អ​ជាង ព្រោះ​ធ្វើ​ឲ្យ​យើង​ប្រឹង​កន្លែង​ក្បាល​ពោះ​ខ្លាំង​ជាង! អីចឹង​វា​ជា​ក្បាច់​កីឡា ហើយ​គិត​ថា រឿង​មិន​ដល់​ថ្នាក់​ហ្នឹង"។

 

តារា​សម្ដែង និង​ជា​តារា​ចម្រៀង​រូប​នេះ បន្ថែម​ទៀត​ថា ប្រិយមិត្ត​មើល​តាម​រូបភាព​អត់​ចលនា ទើប​យល់​ខុស។ "គេ​ចុះ​ផ្សាយ​តែ​រូបភាព ទើប​មើល​ទៅ​ឃើញ​អីចឹង តែ​សូម​បង​ប្អូន​មើល​ក្នុង​វីដេអូ​ខ្ញុំ​វិញ បាន​ដឹង​ថា វា​ការ​ជា​ការ​ហាត់​ប្រាណ។ ខ្ញុំ​អត់​ចង់​មាន​រឿង​អាស្រូវ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដែល​មាន​រឿង​អាស្រូវ​ដែរ ដល់​អីចឹង​ខ្ញុំ​ពិបាក​ចិត្ត​ណាស់!"។

 

តោះ...ទស្សនា​ទាំង​អស់​គ្នា!

 

 

អត្ថបទ៖ ទារិកា