របៀបថែទាំខ្លួនពេលមករដូវ
- 2016-06-21 21:36:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបថែទាំខ្លួនពេលមករដូវ
ចន្លោះមិនឃើញ
ពេលមករដូវ គឺជាវេលាដ៏លំបាកសម្រាប់ស្រីៗ គឺពិបាកទាំងការស្លៀកពាក់ ដើរហើរ ធ្វើអនាម័យ ហើយថែមទាំងមានការឈឺចុកចាប់ទៀតផង។ អំឡុងពេលនេះ តម្រូវឲ្យស្រ្តីមានការអត់ធ្មត់ និងធ្វើអនាម័យឲ្យបានជាប្រចាំ។
ដើម្បីទទួលបានអារម្មណ៍ស្រស់ថ្លា និងមានសុខភាពល្អ ស្រីៗត្រូវតែអនុវត្តតាមវិធីសាស្រ្តថែទាំខ្លួនខាងក្រោមនេះ៖
១.ជ្រើសរើសផលិតផលត្រឹមត្រូវដើម្បីរក្សាអនាម័យ ស្រ្តីគ្រប់រូបមានសិទ្ធិជ្រើសរើសប្រភេទសំឡីអនាម័យទៅតាមចំណូលចិត្តរបស់ខ្លួនដើម្បីប្រើប្រាស់ពេលមករដូវ។ អ្វីដែលសំខាន់នោះគឺត្រូវធ្វើឲ្យប្រាកដថា អ្នកប្រើផលិតដែលមានគុណភាព។
២.ប្តូរសំឡីអនាម័យទៅតាមពេលកំណត់ មិនត្រូវប្រើប្រាស់សំឡីមួយរយៈពេលយូរនោះទេព្រោះវាអាចបង្កបញ្ហាដល់ស្បែក ឬឆ្លងរោគផ្សេងៗ។ ត្រូវធ្វើឲ្យប្រាកដថាអ្នកដូរសំឡីឲ្យបានតាមពេលកំណត់ ។ ពេលដ៏ត្រឹមត្រូវក្នុងការប្តូរសំឡីនោះគឺរាល់៦ម៉ោងម្តង ឬតិចជាងនេះអាស្រ័យទោះលើបរិមាណ ឈាមរដូវ។ ៣.សម្អាតប្រដាប់ភេទឲ្យបានត្រឹមត្រូវ ឈាមរដូវអាចហូរទៅកន្លែងផ្សេងៗ ដែលចាំបាច់ត្រូវតែសម្អាតឲ្យបានប្រុងប្រយ័ត្ន និងទៀងទាត់នៅពេលអ្នកដូរសំឡីអនាម័យ។ វាក៏ជួយមិនឲ្យមានក្លិនមិនល្អផងដែរ។ ៤.កុំប្រើសាប៊ូ ឬផលិតផលសម្អាតផ្សេងទៀត នៅក្នុងទ្វារមាសស្រ្តីមានបាក់តេរីល្អៗ ដែលមានមុខងារសម្អាតដោយខ្លួនឯង។ នៅពេលដែលអ្នកប្រើសាប៊ូ វាអាចបណ្តាលឲ្យបាក់តេរីទាំងនោះស្លាប់។ ជម្រើសដ៏ល្អ គួរប្រើទឹកក្តៅឧណ្ហៗដើម្បីសម្អាត។ ទោះយ៉ាងណា អ្នកអាចប្រើសាប៊ូសម្រាប់លាងសម្អាតផ្នែកខាងក្រៅបាន។
៥. ចេះវិធីសម្អាត និងងូតទឹកឲ្យបានទៀងទាត់ ត្រូវប្រាកដថាអ្នកសម្អាតពីផ្នែកខាងទ្វារមាសទៅខាងក្រោយជានិច្ច ព្រោះបើសម្អាតបញ្ច្រាស់ អាចនាំបាក់តេរីមកក្នុងទ្វារមាសដែលធ្វើឲ្យឆ្លងមេរោគ។ ការងូតទឹកមិនត្រឹមតែអាចសម្អាតខ្លួនប្រាណអ្នកប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអារម្មណ៍ស្រស់ថ្លានិងជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ។
៦.ចំណីអាហារ អំឡុងពេលមករដូវស្រ្តីត្រូវបាត់បង់ជាតិដែក និងកាល់ស្យូម ដូច្នេះត្រូវបរិភាគអាហារឲ្យបានគ្រប់គ្រាន់ ដោយជ្រើសរើសអាហារដែលសម្បូរវីតាមីន ដើម្បីជៀសវាងបាននូវភាពស្លេកស្លាំង។
៧.ប្រើថ្នាំបំបាត់ការឈឺចាប់ជាជំនួយ
នៅមុនពេលមករដូវ ស្ដ្រីមួយចំនួនមានអាការចុកពោះ ឈឺក្បាល ឈឺតាមសាច់ដុំជាដើម។ ជាអាការៈទាំងនេះវានឹងបាត់ទៅវិញនៅក្រោយពេលមករដូវរួចដោយឯងៗ។ក្នុងករណីដែលពុំអាចទ្រាំទ្របានអ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីប្រើថ្នាំបំបាត់ការឈឺចាប់ជាជំនួយ។
សូមណែនាំសំឡីអនាម័យ ហ៊ីប៊ី (Hibis) ជាផលិតផលរបស់តៃវ៉ាន់ មានច្រើនជម្រើស និងមានលក្ខណៈពិសេស៧យ៉ាង ៖ -ការរចនាថ្មី សន្លឹកមានភាពទន់ហើយស្ងួត -ស្លាបរបស់សំឡីទន់ស្វិត រក្សាស្បែកមិនឲ្យរលាក ឬកន្ទួល -មានស្រទាប់ស្រូបយកបានយ៉ាងល្អវិសេស និងថែមទាំងមាន “ ប៉ូលីមែរ “ជួយការពារអនាម័យ បានយ៉ាងប្រសើរជាងមុន -មានការរចនាជាលក្ខណៈ3Dពិសេសអាចទប់ស្កាត់ការត្រឡប់លេចធ្លាយ -Premium សន្លឹកខ្យល់ផ្តល់នូវចលនាឈាមរត់ត្រឡប់មកវិញនៃជាតិសំណើមបានល្អប្រសើរ -Herbal ផ្តល់នូវសំណើម ដើម្បីរក្សាស្បែក ត្រជាក់ស្រួល និងមានផាសុកភាពបំផុត -មានសារធាតុរុក្ខជាតិ(Liner) ថែមទាំងមានក្លិនក្រអូបនៃផ្កា “ហ៊ីប៊ី”
សំឡីអនាម័យ ហ៊ីប៊ី ជាជម្រើសដ៏ល្អបំផុតសម្រាប់ស្រ្តីគ្រប់រូប ធ្វើឲ្យស្រ្តីទាំងឡាយអស់កង្វល់!
ទំនាក់ទំនងទិញ ឬសាកសួរព័ត៌មាន តាមរយៈលេខទូរសព្ទ៖ 015 66 62 02,Facebook:HIBIS Cambodia .
អត្ថបទៈ ឆៃ យ៉ារិទ្ធ
ប្រភទពៈ thehealthsite.com