យ៉ែម ស្រីពេជ្រ ទើបក្ដាប់បានតំណែងតួឯក
- 2016-06-23 16:10:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉ែម ស្រីពេជ្រ ទើបក្ដាប់បានតំណែងតួឯក
ចន្លោះមិនឃើញ
ឆ្លងកាត់ការសម្ដែងច្រើនរឿងកន្លងមក យ៉ែម ស្រីពេជ្រ ប្រាប់ថា មិនដែលបានតំណែងតួឯកឡើយ តែថ្មីៗដោយសារមើលឃើញសមត្ថភាពពីអ្នកដឹកនាំ នាងទើបក្ដាប់បានឱកាសសម្ដែងតួឯកក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥។
ស្រីពេជ្រ ថ្លែង៖ “ចាសបង...ទើបទទួលថតរឿងថ្មី ហើយរឿងហ្នឹងខ្ញុំជាតួឯក។ នេះលើកដំបូងហើយ តាំងពីចូលសិល្បៈមក បានឱកាសសម្ដែងតួឯកហ្នឹងគេ និយាយរួមទៅសប្បាយចិត្ត និងភ្ញាក់ផ្អើលណាស់បង"។
ជុំវិញវិស័យសិល្បៈនាងប្រាប់ថា ចុងឆ្នាំ២០១៥ និងដើមឆ្នាំនេះ នាងទទួលថតរឿងបានច្រើនជាងមុន។ ទន្ទឹមនឹងបានឱកាសសម្ដែងតួឯកក្នុងរឿងភាគថ្មីនេះ នាងបន្តឲ្យដឹងទៀតថា នឹងខិតខំព្យាយាមសម្ដែងឲ្យបានល្អ ដើម្បីទទួលបានការគាំទ្រច្រើនជាងមុនពីសំណាក់ប្រិយមិត្ត។ "ពេលដែលខ្ញុំសម្ដែងរឿងមុនៗ នៅស្ទើរ ដូចលេងមិនសូវដល់ម៉េចទេបង ចំណែករឿងថ្មីនេះខ្ញុំសម្ដែងបែបតួចរិតប្រុស ដើរវាយគេវាយឯង យ៉ាងណាក៏ដោយខ្ញុំដាក់ចិត្តដាក់កាយ ខំធ្វើយ៉ាងណាសម្ដែងឲ្យបានល្អសម្រាប់រឿងថ្មីនេះបង"។
តួឯកស្រីក្នុងរឿង "កូនក្រមុំលោកមេឃុំ” បញ្ជាក់៖ "សម្រាប់ខ្ញុំ មិនសំខាន់ថាតួឯក ឬតួរងទេបង តួណាក៏សំខាន់ ព្រោះសុទ្ធតែជាផ្សំនៃរឿងទាំងមូល ដែលមិនអាចខ្វះគ្នាបាន"៕
អត្ថបទ៖ ថា ម៉ាលីដា