មេឃភ្លៀងអ្នកមិនចង់ចេញខាងក្រៅ តែបើមានស៊ុបក្ដៅៗញ៉ាំប្រាកដជាល្អ។ សម្រាប់ថ្ងៃនេះអ្នកអាចរៀនពីរបៀបធ្វើស៊ុបក្តៅតាមបែបចិន ដោយមិនចំណាយពេលយូរ គ្រាន់តែមានគ្រឿងផ្សំ និងដឹងពីវិធីចម្អិនងាយៗដូចខាងក្រោម៖
គ្រឿងផ្សំ៖
- តៅហ៊ូ ១ (ហាន់រួច)
- ផ្សិត (អាចរើសប្រភេទផ្សិតតាមចូលចិត្ត) ១កូនចាន
- ការ៉ុត ១ (ហាន់រួច)
- ប៉េងប៉ោង ១ (ហាន់រួច)
- សាច់ជ្រូកចិញ្ច្រាំ ១កូនចាន
- ស៊ុត ១គ្រាប់
- ស្លឹកខ្ទឹម ពីរបីដើម
- ទឹកខ្មេះ
- ម្រេច
- ម្សៅពោត
- ប្រេងល្ង
- អំបិល
របៀបធ្វើ៖
- ដាក់ទឹកក្នុងឆ្នាំងឬខ្ទះកម្ដៅ រួចស្រុះសាច់ជ្រូកចិញ្ច្រាំ និងបង់តៅហ៊ូ ផ្សិត ការ៉ុត និងប៉េងប៉ោះចូល។
- លាយម្សៅពោត១ស្លាបព្រាជាមួយទឹកបន្តិច រួចចាក់ចូលក្នុងស៊ុប បង់អំបិល១ស្លាបព្រាបាយ ទឹកខ្មេះបីស្លាបព្រាបាយចូលកូរឲ្យសព្វ រួចចាក់ស៊ុតក្រឡុកចូល កូរឲ្យសព្វ រួចបង់ម្រេចម៉ដ្ឋមួយស្លាបព្រាកាហ្វេ និងប្រេងល្ងបន្តិច។
- រម្ងាស់ស៊ុបឲ្យយូរបន្តិច រួចថែមស្លឹកខ្ទឹមចិញ្ច្រាំពីលើ ដួសដាក់ចាន អ្នកនឹងបានស៊ុបក្តៅបែបចិនមួយចានញ៉ាំ៕
ចុចអាន៖ រៀនធ្វើស៊ុបពោតសាច់មាន់ប៉ូវកម្លាំង ងាយៗដោយខ្លួនឯង
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ Cooking with May Lynn