ជីវិត​តស៊ូ​មួយចំណុច​ស្រដៀង​គ្នា​ ដេវីត និង និរត្តន៍ មុន​ចូល​សិល្បៈ​

  • 2016-07-05 13:11:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ងួន ចាន់​ដេវីត តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម ហង្សមាស និង កញ្ញា និរត្តន៍ ដែល​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម ថោន មុន​នឹង​ក្លាយ​ជា​ចំណែក​មួយ​របស់​ផលិតកម្ម​ អ្នក​ទាំង​ពីរ ​មាន​ប្រវត្តិ​តស៊ូ​លំបាក​រៀង​ៗ​ខ្លួន​។ តែ​ការ​តស៊ូ​របស់​អ្នក​ទាំង​ពីរ​មាន​​​ចំណុច​ដែល​ស្រដៀង​គ្នា​មួយ​ គឺ​ធ្វើ​ការ​​នៅ​ហាង​ទូរស័ព្ទ។

 

 

១. ងួន ចាន់​ដេវីត មុន​នឹង​ក្លាយ​ជា​តារា​​ចម្រៀង​ប្រចាំ​ផលិតកម្ម ហង្សមាស​ ដំបូង​ឡើយ​លោក​បាន​បង្កើត​ក្រុម​រាំ​មួយ​នៅ​ខេត្ត​ បាត់ដំបង អស់​រយៈពេល​ប្រមាណ​ជា​៣​ឆ្នាំ​​ដោយ​ពុំ​បាន​ទទួល​កម្រៃ​អ្វី​នោះ​ទេ រហូត​ដល់​ពេល​មួយ​ លោក​បាន​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា​​ក្នុង​ថ្នាក់​ទី​១២ ​ដោយ​មូលហេតុ​​គ្រួសារ​ជួប​ការ​លំបាក​​ ដេវីត​ ក៏​បាន​មក​ធ្វើ​ការ​នៅ​ភ្នំ​ពេញ​។ ការងារ​ដំបូង​​​លើ​ដី​រាជធានី ដេវីត បាន​​ចាប់​អាជីព​ជា​អ្នក​បញ្ចូល​បទ​ភ្លេង​​ទូរស័ព្ទ​នៅ​​ផ្សារ ឃ្លាំងរំសេវ អស់​រយៈពេល​ប្រមាណ​ជា​២​ឆ្នាំ ​រហូត​​បាន​ជួប​អ្នកនាង ពេជ្រ សោភា ទើប​លោក​ក្លាយ​ជា​តារា​ចម្រៀង​ដូច​សព្វ​ថ្ងៃ។ នេះ​បើ​តាម​លោក រៀបរាប់​នៅ​ក្នុង​កម្មវិធី​កម្សាន្ត​របស់​ទូរទស្សន៍ PNN៕

 

 

២. និរត្តន៍ ៖ ម្ចាស់​បទ "ស៊ី​ចេក​ផឹក​ទឹក" ក៏​មិន​ខុស​ពី​ ដេវីត​ ប៉ុន្មាន​ដែរ​ ដោយ​ដំបូង​ឡើយ​ ទម្រាំ​បាន​ក្លាយ​ជា​ចំណែក​មួយ​របស់​ផលិតកម្ម ថោន​ សព្វ​ថ្ងៃ និរត្តន៍​ ប្រាប់​ថា កាល​ពី​អាយុ​ប្រមាណ​ជា​ ១៦ ឆ្នាំ​នាង​បាន​ចាក​ចេញ​ពី​ខេត្ត​ កំពង់ចាម ​មក​ទីក្រុង​ភ្នំពេញ​ គោល​បំណងដើម្បី​ទៅ​រក​ការងារ​ធ្វើ​​​នៅ​តាម​បណ្ដា​រោង​ចក្រ​ ដើម្បី​រក​កម្រៃជួយ​ផ្គត់​ផ្គង់​គ្រួសារ  ​តែ​ជាក់​ស្ដែង​ នាង​មិន​បាន​ធ្វើ​នោះ​​ឡើយ ​ដោយ​សារមិន​ទាន់​គ្រប់​អាយុ។

 

មិន​បញ្ចប់​ប៉ុណ្ណេះ​ទេ​ និរត្តន៍​ បាន​រក​ការ​ងារ​បន្ត​ ដោយ​ធ្វើ​ជា​អ្នក​លក់​គ្រឿង​បន្លាស់​ទូរស័ព្ទ​​ក្នុង​ហាង​មួយ រហូត​​ដល់​ក្នុង​ឆ្នាំ​ ២០១៤​ នាង​បាន​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​មួយ​ដែល​រៀប​ចំ​ដោយ​ក្រុមហ៊ុន​ ថោន ទី​បំផុត​នាង​បាន​ក្លាយ​ពិធីកា​រីនី​ប្រចាំ​វិទ្យុ ថោន ហើយ​បន្ត​មក​ទៀត ក៏​បាន​​វិវត្តន៍​ខ្លួន មក​​ជា​តារា​ចម្រៀង​ដូច​បច្ចុប្បន្នតាម​រយៈកម្មវិធី​ប្រឡង​មួយ​របស់​វិទ្យុ​ថោន៕

 

 

អត្ថបទ៖ SAMEDY​​​​​​​​​​​​​​​

អត្ថបទថ្មី