ពិធីជប់លៀងរបស់សមាគមសិល្បៈមួយជូនជម្រើសជាតិលើកទៅសប្ដាហ៍ក្រោយ
- 2016-08-01 23:10:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីជប់លៀងរបស់សមាគមសិល្បៈមួយជូនជម្រើសជាតិលើកទៅសប្ដាហ៍ក្រោយ
ចន្លោះមិនឃើញ
សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដែលគ្រោងរៀបចំពិធីជប់លៀងជូនក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានាថ្ងៃពុធ ទី៣ ខែសីហានេះសម្រេចលើកទៅថ្ងៃវិញ ដោយសារក្រុមជម្រើសជាតិជាប់មានពិធីជប់លៀងមួយទៀតជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ោ ណាំហុង។
តាមប្រភពពីសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានឲ្យដឹងថា ពិធីទទួលទានអាហារសាមគ្គីមួយដែលគ្រោងរៀបចំនាថ្ងៃទី៣ ខែសីហានេះដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលមានទាំងក្រុមគ្រូបង្វឹកចំនួន៣៣នាក់ត្រូវបានពន្យារទៅសប្តាហ៍ក្រោយវិញដោយសារសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជាមានកម្មវិធីទទួលទាបអាហារសាមគ្គីជាផ្លូវការជាមួយឯកឧត្តមឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង នៅថ្ងៃសុក្រ សប្តាហ៍នេះ។ សមាគមនឹង ជំរាបជូនកាលបរិច្ឆេទជាក់លាក់ដែលអាចធ្វើទៅបាន។
តាមប្រភពបញ្ជាក់ថា ពិធីជប់លៀងនេះមានគ្នាប្រហែលជា១០០នាក់ក្នុងក្រុមបាល់ទាត់ជម្រើសជាតិ៣៣នាក់ សិល្បករ សិល្បការិនី និងម្ចាស់ជំនួយផង។
គម្រោងរៀបចំពិធីជប់លៀងរបស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាគឺដើម្បីអបអរសាទរ បន្ទាប់ពីក្រុមកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រក្នុងការយកឈ្នះក្រុមបាល់ទាត់សិង្ហបុរី ២-១ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។
អត្ថបទ៖ ជាន ចាន់រ៉ា