“ស្នេហ៍​បញ្ច្រាស​ទិស" ចម្រៀង​កើត​ចេញ​ពី​តន្ត្រីករ​មួយ​ក្រុម

  • 2016-08-05 13:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តន្ត្រី​ករ​មួយ​ក្រុម​ជា​សមាជិក​ក្នុង Black Tear Band បាន​សហការ​គ្នា​ផលិត​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា "ស្នេហ៍​បញ្ច្រាស​ទិស" ដែល​បង្ហាញ​ពី​ចំណង​ស្នេហា​ផ្ដើម​ចេញ​ពី​មិត្តភាព។ តំណាង​ក្រុម​ម្នាក់​បាន​និយាយ​មក​កាន់ Sabay ថា ចំណាយ​ពេល​៣​ខែ​ទម្រាំ​រួចរាល់ ព្រោះ​សមាជិក​ត្រូវ​ធ្វើ​ណោត​ភ្លេង​ម្នាក់​ម្ដង ដើម្បី​ផ្គុំ​ចូល​គ្នា​ចេញ​ជា​ចង្វាក់​Rock មួយ​បទ​នេះ៕ តោះ! ស្ដាប់​បទ​នេះ​ទាំង​អស់​គ្នា៖