ធ្លាប់​ឆ្ងល់​អត់ ហេតុ​អ្វី​ឡេវ​អាវ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី នៅ​ទីតាំង​ផ្ទុយ​គ្នា?

  • 2016-09-18 18:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ឃើញ​ថា ឡេវ​អាវ​របស់​មនុស្ស​ប្រុស ស្ថិត​នៅ​ខាង​ស្តាំ និង​ឡេវ​អាវ​របស់​មនុស្ស​ស្រី ស្ថិត​នៅ​ខាង​ឆ្វេង ដែរ​ឬ​ទេ? តើ​វា​ជា​ការ​រចនា​ម៉ូត ឬ ជា​វិធីសាស្ត្រ​ដើម្បី​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង​ភេទ​ទាំង​ពីរ? ជា​ការ​ពិត​ណាស់ វា​មាន​រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​ពន្យល់​ប្រាប់​ពី​អាថ៌កំបាំង​មួយ​នេះ។

 

 

បើ​និយាយ​អំពី​រឿង​នេះ យើង​ត្រូវ​ត្រលប់​ទៅ​សតវត្ស​ទី១៣ នៅ​ពេល​ដែល​ឡេវ​អាវ ត្រូវ​បាន​គេ​បង្កើត​ដំបូង។ កាល​នោះ មាន​តែ​មនុស្ស​ស្រី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ទេ ដែល​អាច​មាន​លទ្ធភាព​ទិញ​ឡេវ​អាវ ដាក់​នៅ​លើ​អាវ​របស់​ពួក​គេ​បាន។ មនុស្ស​ស្រី​មាន​ទ្រព្យ​ទាំង​នោះ តែង​មាន​អ្នក​បម្រើ​ស្រី ដើម្បី​ជួយ​ស្លៀក​សំលៀក​បំពាក់​ឲ្យ​ពួក​គេ​រាល់​ថ្ងៃ ហើយ​វា​ក៏​ជា​មូលហេតុ ដែល​ឡេវ​អាវ​មនុស្ស​ស្រី ត្រូវ​បាន​គេ​ដាក់​នៅ​ខាង​ឆ្វេង​ផង​ដែរ ព្រោះ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល ដល់​អ្នក​បម្រើ​ស្រី​ទាំង​នោះ ក្នុង​ការ​កិប​វា (គេ​បាន​សន្មត​ថា មនុស្ស​ភាគ​ច្រើន​ប្រើ​ដៃ​ស្តាំ)។

 

ចំណែក​ឯ​មនុស្ស​ប្រុស​វិញ ជា​ធម្មតា​តែង​តែ​ស្លៀកពាក់​ដោយ​ខ្លួន​ឯង ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ ឡេវ​អាវ​មនុស្ស​ប្រុស ស្ថិត​នៅ​ខាង​ស្តាំ ដើម្បី​ងាយ​ស្រួល​កិប​ខ្លួន​ឯង៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ brightside
អត្ថបទពេញនិយម