ក្រុម​ហ៊ុន Network ពីរ​នាំ​យក​ឧបករណ៍​ Network ការ​ពារ Hacker មក​ទីផ្សារ​កម្ពុជា

  • 2014-11-03 18:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Proseth solutions បាន​សហការ​ជាមួយ​ក្រុមហ៊ុន Fortinet បាន​នាំ​ចូល​ឧបករណ៍​ Network ជាច្រើន​សម្រាប់​ប្រព័ន្ធ​សុវត្ថិភាព​ Network ការ​ពារ​បញ្ហា​ផ្សេង​ៗ​ពី Hacker។

 

 

លោក សំ​ សុខ​នាង ដែល​ជា​តំណាង ក្រុមហ៊ុន Proseth solutions បាន​មាន​ប្រសាសន៍​ថា នា​ពេល​បច្ចុប្បន្ន សុវត្ថិភាព​ក្នុង​ប្រព័ន្ធ Network មាន​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង។ ដូច្នេះ​ក្រុមហ៊ុន Proseth solutions បាន​សហការ​ជាមួយ ក្រុមហ៊ុន Fortinet នាំ​មក​នូវ​បច្ចេកវិទ្យា​ចុងក្រោយ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​សុវត្ថិភាព​ប្រព័ន្ធ Network។

 

ចំណែក​លោក​ Pathom Suksathit ដែល​ជា​តំណាង ក្រុមហ៊ុន Fortinet បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន Fortinet ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍ Network Security ឈាន​មុខ​គេ​លើ​ពិភពលោក។ ​ពិសេស ក្រុមហ៊ុន Fortinet បាន​នាំ​មក​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​ដែល​កាន់​តែ​មាន​សមត្ថភាព​កាន់​តែ​ខ្ពស់​នូវ​សុវត្ថិភាព​ប្រព័ន្ធ Network ដូចជា៖

 

FortiMail: ជា​ឧបករណ៍​ការពារ​សុវត្ថិភាព​តែ​មួយ​គត់ ទៅ​លើ e-mail ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Fortinet​ ហើយ​វា​មាន​សមត្ថភាព​ដូចជា៖ anti-spam, anti-phishing, anti-malware, data leakage prevention, identity based encryption (IBE), message archiving និងanti-blacklisting ក្នុង​ការ​គ្រប់គ្រង និង​ទប់​ស្កាត់​ការ​គំរាម​កំហែង​ពី​ការ​វាយ​លុក​ពី​សំណាក់​ពួក Spam Malware និង Threats ទៅ​លើ​បណ្ដា​ស្ថាប័ន​ទាំងអស់។

 

 

FortiCache: មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា Network Slow, តិត្ថិភាព​ Bandwidth និង​Network Latency។  FortiCache មាន​សមត្ថភាព​ក្នុង​ការ​បញ្ជូន​ទិន្នន័យ​អោយ​កាន់​តែ​លឿន និង​បង្កើន​ការ​ការពារ​នឹង web content filtering and anti-virus protection.

 

 

FortiAuthenticator៖​ សេវាកម្ម​គ្រប់គ្រង​អត្តសញ្ញាណ​អ្នក​ប្រើ​ផ្ដល់​នូវ Two-factor Authentication, RADIUS, LDAP and 802.1x . គ្រប់គ្រង​ដោយ Certificate and Fortinet Single Sign-on ។ ជាមួយគ្នា FortiAuthenticator និង FortiToken ផ្ដល់ នូវ ការ ចំណាយ ដ៏​មាន​ប្រសិទ្ធភាព, ​​ការ​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​ដែល​មាន​សុវត្ថិភាព​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ Network ទាំង​មូល​របស់​ប្រិយមិត្ត។

 

 

FortiAP ភ្ជាប់ Wifi និងNetwork Security ដែល​មាន​សមត្ថភាព ការពារ​សុវត្ថិភាព​ទៅ​លើ Wireless របស់​ប្រិយមិត្ត។​ FortiAPs គឺ​វា​អនុញ្ញាត​ឲ្យ​អ្នក​ដាក់​បញ្ជា​ប្រព័ន្ធ​ការពារ “Security Policy” ទាំង​មាន​ខ្សែ “Wire Network” និង អត់​ខ្សែ “wireless network” ។

 

 

បើ​ប្រិយមិត្ត​ចាប់​អារម្មណ​សូម​ទាក់ទង៖ Proseth Solutions CO.,LTD ផ្ទះលេខ ១០១A, ផ្លូវ​លេខ ២៨៩ សង្កាត់ បឹងកក់១, ខណ្ឌ ទួលគោក ឬ ទូរស័ព្ទ​លេខ 077 626 027 និង 077 866 838

 

អាន​អត្ថបទ៖ កំពូល​ស្មាតហ្វូន​ទាំង ៤ គីឡូ​ធ្ងន់​ហ៊ាន​តតាំង iPhone 6/6Plus

អាន​អត្ថបទ៖​ ចំណាយ​ពេល​បន្តិច​ស្វែង​យល់​​ពី​ក្តារ​ចុច​ខ្មែរ​លើ iOS 8

អាន​អត្ថបទ៖ ម៉ូតូ​ប្លែកៗ​​ច្រើន​ម៉ូដ​ច្រើន​ម៉ាក​​ តែ​មាន​ការ​ហៅ​ខុសៗ​គ្នា​

 

អត្ថបទ៖ ដារ៉ាឆានី