សី Chinlone ជើងឯកអាស៊ី នៅមីយ៉ាន់ម៉ា ចាប់ផ្ដើមថ្ងៃនេះ
- 2014-11-03 18:27:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សី Chinlone ជើងឯកអាស៊ី នៅមីយ៉ាន់ម៉ា ចាប់ផ្ដើមថ្ងៃនេះ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជាបានបញ្ជូនកីឡាសី CHINLONE (ស៊ីឈិនឡូន) ចំនួន១២នាក់ ក្នុងនោះកីឡាករ៦នាក់ និងកីឡាការិនី៦នាក់ទៅចូលរួមប្រកួតជើងឯកអាស៊ី (1st Asian Chinlone Championship 2014) នៅប្រទេសមីយ៉ាន់ម៉ា ដែលនឹងចាប់ពីថ្ងៃទី ៣ ដល់ ៥ វិច្ឆិកា ឆ្នាំ ២០១៤ ខាងមុខ ក្នុងទីក្រុង Nay Pyi Taw។
ប្រធានប្រតិភូប្រជុំមុនបើកការប្រកួត
យោងតាមលោក ជាតិ ខេមរា គ្រូបង្វឹកក្រុមកម្ពុជា បានឱ្យដឹងថា ការប្រកួតនេះមាន មានប្រទេសចូលរួមចំនួន ១២ ដូចជា ប៉ាគីស្ថាន, ជប៉ុន, ឥណ្ឌូណេស៊ី, ឥណ្ឌា, ថៃ, មីយ៉ាន់ម៉ា, កូរ៉េខាងត្បូង, សិង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី, ឡាវ និង ក្រុមភ្ញៀវ ប្រេស៊ីល។ តាមគម្រោងការរៀបចំការប្រកួតនេះដើម្បីពិចារណាដាក់បញ្ចូលប្រភេទកីឡា Chinlone ទៅព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games)។
កម្ពុជានឹងចូលរួមប្រកួតលើ៤វិញ្ញាសាគឺវិញ្ញាសា Non-Repetition (Primary Level ) បុរស និង នារី ។ វិញ្ញាសា The Same Stroke វិញ្ញាសា The Linking និង វិញ្ញាសា Non-Repetition (Secondary)បុរស-នារី
លោក ឈួន ឡេង អគ្គលេខាធិការសហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជា បានលើកឡើងមុនចេញដំណើរថាសហព័ន្ធកីឡា Chinlone អន្តរជាតិជាអ្នកជួយផ្គត់ផ្គង់សំបុត្រយន្តហោះ ការស្នាក់ និង ហូបចុក។
សី Chinlone បានដាក់បញ្ចូលក្នុងវិញ្ញាសាប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០១៣ កន្លងទៅដោយមាន ៦ ប្រទេសចូលរួមប្រកួតប្រជែង លើ ៨ វិញ្ញាសា ស្របពេលក្រុមកម្ពុជា ដណ្ដើមបានមេដាយ ប្រាក់ ២ គ្រឿង និង សំរឹទ្ធ ៤ គ្រឿង៕
អត្ថបទ៖ ម៉ឺន រស្មី រូបថត៖ FB