តួបិសាចពីងពាងរឿង "យុទ្ធសិល្បស៊ុនអ៊ូខុង" ជំងឺសរសៃប្រសាទរើឡើងវិញ
- 2016-09-19 21:11:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួបិសាចពីងពាងរឿង "យុទ្ធសិល្បស៊ុនអ៊ូខុង" ជំងឺសរសៃប្រសាទរើឡើងវិញ
ចន្លោះមិនឃើញ
អតីតតារាសម្ដែងស្រីល្បីឈ្មោះ Yammie Lam បានដើរស្រែកតាមហាងនានាដើម្បីរកឪពុកម្ដាយដែលបានស្លាប់របស់ខ្លួន។
កាលពីពេលថ្មីៗនេះ បណ្ដាញព័ត៌មាន West Capital News បានចុះផ្សាយព័ត៌មានពីតារាសម្ដែងស្រី Yammie Lam។ ប្រភពមួយនេះបានឲ្យដឹងថា ជំងឺសរសៃប្រសាទរបស់អតីតតារាជួរមុខរបស់ TVB បានរើឡើងវិញ។ តាមនោះដែរ កំឡុងពេលពិធីបុណ្យសែនព្រះខែមុននេះ តួរឿង "A Chinese Odyssey” បានដើរស្រែកឡូឡាតាមហាងនានា និងស្ថិតក្នុងអាការៈស្រវឹងយ៉ាងជោកជាំ។
Yammie គឺជាតារាសម្ដែងដែលត្រូវបានគេស្គាល់ច្រើននៅហុងកុងក្នុងទសវត្សឆ្នាំ ១៩៨០-៩០។ នាងគឺជាតារាសម្ដែងរួមជំនាន់ជាមួយ Carina Lau ប្រពន្ធ Leung Chiv Vai។ តារាស្រីវ័យ៥២ឆ្នាំកាន់តែល្បីឈ្មោះជាងមុននៅពេលបានចូលលេងក្នុងរឿង "A Chinese Odyssey” វគ្គ១ និង២ជាមួយទិន ហ្វី។ ខណៈពេលកេរ្តិ៍ឈ្មោះកំពុងនៅលើកំពូល បិសាចពីងពាងត្រូវអ្នកមានមុខមាត់ក្នុងសិល្បៈ២នាក់រំលោភ និងធ្វើបាប។ ក្នុងឆ្នាំ១៩៩៩ វេជ្ជបណ្ឌិតបានឲ្យដឹងថា Yammie ចាប់ផ្ដើមមានអាការៈរបស់មនុស្សសរសៃប្រសាទ៕
ចុចអាន៖បែកធ្លាយរូបភាពសិចស៊ីរបស់ Shu Qi កាលនៅថតរឿង “កូនជ្រូក”
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing