កាមេរ៉ា​ Cute ថត​រូប​ភ្លាម​បាន​ភ្លាម​មាន​វត្តមាន​នៅកម្ពុជា​ហើយ

  • 2014-11-03 23:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

instax ជា​ប្រភេទ​កាមេរ៉ា​ថត​ភ្លាម​បាន​ភ្លាម​ដែល​មាន​រូប​រាង​ស្រស់​ស្អាត​ Cute ស័ក្ដិ​សម​នឹង​យុវវ័យ​ថត​រូប​កម្សាន្ត។

 

 

លោក​ ធួរ សារ៉ាវុធ ជំនួយការ​ប្រធាន​ទីផ្សារ​នៃ​ក្រុមហ៊ុន LTD ​បាន​ឲ្យ​ដឹង​ថា instax ​ជា​ប្រភេទ​កាមេរ៉ា Fujifilm របស់​ប្រទេស​ជប៉ុន​ ដែល​ត្រូវ​បាន​ចរាចរណ៍​ពាស​ពេញ​ប្រទេស​កម្ពុជា​ នា​ពេល​ថ្មី​ៗ​នេះ។

 

លោក​បន្ត​ថា​ ប្រិយមិត្ត​ពិត​ជា​ងាយ​ស្រួល​ក្នុង​ការ​ថត​រូប​ភាព​ដោយ​កាមេរ៉ា instax ​ភ្លាម​ ផ្ដិត​យក​រូបភាព​ជា​សន្លឹក​ភ្លាម​ៗ។

 

សម្រាប់​រូបភាព​គឺ​មាន​ទំហំ 62 x 46 mm រួម​មាន Shutter Speed 1/64 – 1/200 វិនាទី។ ដោយ​ការ​ទាញ​ចម្ងាយ​រូបភាព​ផ្តិត​រហូត​ដល់ 45 cm ក្នុង​ទម្ងន់​ទៅ​តាម​ប្រភេទ 275 g , 307 g , 296 g និង 610 g។

 

លោក​បាន​បញ្ជាក់​ថា សម្រាប់​ការ​លក់​លើ​ទីផ្សារ​គឺ​ទៅ​តាម​ប្រភេទ​កាមេរ៉ា instax ដោយ​ប្រភេទ​លក់​ទីផ្សារ​ប្រហែល​ជាង​ ១០០ ដុល្លារ និង មាន​ប្រភេទ​ខ្លះ​ទៀត​ប្រហែល​ជាង ២០០ ដុល្លារ។

 

​ប្រិយមិត្ត​ចាប់​អារម្មណ​អាច​ទាក់​ទង​តាម​រយៈ​បណ្ដា​ហាង​មួយ​ចំនួន​ដូចជា ផ្សារ​ទំនើប​បាយ័ន , ​ផ្សារ​ទំនើប​ Aeon (Nojima)។ ឬ​អាច​ទាក់​ទង ផ្លូវ​លេខ ១១៤ និង ១១៨ អគារ ៣៣ និង ៣៤ ជាន់​ទី ៥, សង្កាត់​ មនោរម្យ , ខណ្ឌ​ ៧ មករា ឬ ទូរសព្ទ​លេខ ០២៣ ៧២២ ១០៦

 

 

អត្ថបទ៖ ដារ៉ាឆានី

អត្ថបទពេញនិយម