សើចជ្រុះធ្មេញជាមួយរូបចម្លាក់ក្រមួនដ៏អាក្រក់ៗរបស់ Fan Bingbing
- 2016-10-05 21:10:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សើចជ្រុះធ្មេញជាមួយរូបចម្លាក់ក្រមួនដ៏អាក្រក់ៗរបស់ Fan Bingbing
ចន្លោះមិនឃើញ
ហាក់ដូចតារាសម្ដែងល្បីឈ្មោះចិន Fan Bingbing គឺជាជនរងគ្រោះលេខ១របស់រូបចម្លាក់ក្រមួនអាក្រក់នានាទូទាំងប្រទេសចិន។
សម្រាប់សិល្បករជាច្រើន ការមានរូបចម្លាក់ក្រមួនដែលជារូបរបស់ខ្លួនគឺជាកិត្តិយសដ៏ធំមួយ ត្បិតមិនមែនតារារូបណាក៏មានសំណាងបានឆ្លាក់រូបរបស់ខ្លួននោះឡើយ។ យ៉ាងណាក៏ដោយ ទន្ទឹមនឹងរូបចម្លាក់មួយចំនួនតូចដែលដូចគ្នានឹងម្ចាស់ដើមនោះ រូបចម្លាក់ជាច្រើនបែរជាមានភាពអាក្រក់ខ្លាំង និងមិនដូចតារាសូម្បីបន្តិច។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ គណនីបណ្ដាញសង្គមមួយរបស់ចិនទើបតែប្រមូលផ្ដុំរូបចម្លាក់អាក្រក់ៗបំផុតរបស់តារាសម្ដែងស្រី Fan Bingbing រួចបង្ហោះទៅលើ Weibo។ ក្រោយពេលបានគយគន់រូបទាំងនេះរួច អ្នកប្រើអ៊ីនធឺណិតសុទ្ធតែបានលាន់មាត់ថា តួរឿង "មហិច្ឆតាអ៊ូម៉ីនាង" គឺជាជនរងគ្រោះលេខ១របស់ជាងឆ្លាក់រូបក្រមួនទាំងឡាយ៕
រូបចម្លាក់ក្រមួនរបស់ Fan Bingbing នៅសារមន្ទីរ Madame tussauds
ចុចអាន៖ហូលីវូដបោះទុន៧០លានដុល្លារផលិតរឿងភាគពីជីវិតអធិរាជស្រីអ៊ូ ម៉ីនាង
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14