ដឹងអត់ថា Yang Mi ធ្លាប់សម្ដែងក្នុងរឿង "កំពូលអ្នកសុំទាន" របស់ទិនហ្វីតាំងពីអាយុ៤ឆ្នាំ?
- 2016-10-07 13:00:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ថា Yang Mi ធ្លាប់សម្ដែងក្នុងរឿង "កំពូលអ្នកសុំទាន" របស់ទិនហ្វីតាំងពីអាយុ៤ឆ្នាំ?
ចន្លោះមិនឃើញ
ធ្លាប់មានឱកាសសហការជាមួយស្ដេចកំប្លែងទិនហ្វី តែតារាសម្ដែងស្រស់ស្អាត Yang Mi បែរជាមិនចងចាំអ្វីទាំងអស់ទាក់ទងនឹងតួអង្គរបស់ខ្លួនក្នុងភាពយន្ត "King of Beggars”។
 
តារាសម្ដែងកំប្លែងហុងកុង Stephen Chow បានរកឃើញ និងធ្វើឲ្យសិល្បការិនីជាច្រើនរូបបានល្បីឈ្មោះក្រោយពេលចូលសម្ដែងក្នុងរឿងរបស់ខ្លួន។ ស្រីស្អាតដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្រោយសហការជាមួយតួរឿង "និស្សិតផ្ដាច់សង្ខារ" មានដូចជា៖ Athena Chu, Karen Mok និងចុងក្រោយនេះគឺទេពមច្ឆា Lam Yun។ យ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលដឹងថា តារាសម្ដែងល្បីឈ្មោះ Yang Mi ក៏ធ្លាប់ជាតារាស្រីដែលបានសហការជាមួយស្ដេចកំប្លែងហុងកុងដែរ។
 
 
នៅពេលមានអាយុទើបតែ៤ឆ្នាំ ម្ដាយកូន១រូបនេះត្រូវបាន Stephen Chow អញ្ជើញឲ្យដើរតួតូចតាចមួយក្នុងភាពយន្ត "King of Beggars”។ តារាវ័យ៣០ឆ្នាំបង្ហាញមុខក្នុងឈុតទិនហ្វីនាំគ្រួសារទៅសុំទានតាមរាជបញ្ជារបស់ព្រះមហាក្សត្រ។ គ្មានអ្នកណានឹកស្មានទេថា ២៦ឆ្នាំក្រោយ Yang Mi បានក្លាយជាតារាសម្ដែងលំដាប់A របស់វិស័យភាពយន្តចិន។
យ៉ាងណាក៏ដោយ ស្រីស្អាតត្រកូល Yang បែរជាមិនចាំអ្វីទាំងអស់ទាក់ទិននឹងការថតរឿងនេះ។ "នៅពេលខ្ញុំរៀននៅមហាវិទ្យាល័យ ខ្ញុំបានមើលរឿង "កំពូលអ្នកសុំទាន" នៅពេលគេចាក់វាលើទូរទស្សន៍ហើយគិតថាក្មេងស្រីនោះដូចនឹងរូបថតដែលព្យួរនៅលើជញ្ជាំងផ្ទះរបស់ខ្ញុំ" ប្រពន្ធរបស់ Harwick Law ឲ្យដឹង៕
 
 
ចុចអាន៖ម្ដាយកូន១ Yang Mi បង្អួតរាងឡើងខ្ញង់ក្រមុំសុំខ្មាស
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing