សី Chinlone កម្ពុជាបំបាក់ម្ចាស់ផ្ទះដណ្ដើមបានមេដាយមាស នៅជើងឯកអាស៊ី
- 2014-11-04 15:25:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សី Chinlone កម្ពុជាបំបាក់ម្ចាស់ផ្ទះដណ្ដើមបានមេដាយមាស នៅជើងឯកអាស៊ី
ចន្លោះមិនឃើញ
ក្រុមកីឡាការិនីសី Chinlone របស់កម្ពុជាដណ្ដើមបានមេដាយមាស ១ គ្រឿងពីព្រឹត្តិការណ៍កីឡា 1st Asian Chinlone Championship 2014 ដែលរៀបចំនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា លើវិញ្ញសារប្រកួតនារី ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ ក្នុងលទ្ធផល ១០០ទល់ ៦៧ នៅវគ្គផ្ដាច់ព័ត្រ កាលពីល្ងាចថ្ងៃទី ៣ វិច្ឆិកា ម្សិលមិញ។
ក្រុមកីឡាការិនីកម្ពុជា ក្រោយឈ្នះមេដាយ (រូបថត៖ FB)
លោក ជាតិ ខេមរា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានប្រាប់មកពីប្រទេសមីយ៉ាន់ម៉ា ក្រោយចប់ការប្រកួតថា ក្រុមនារីរបស់កម្ពុជា ពិតជានឿយហត់ខ្លាំងមែនទែន ទាំងហាត់ត្រៀម និង ប្រកួតប្រជែងមុនដណ្ដើមបានមេដាយមាស។ ដំណាលគ្នានេះ កម្ពុជាក៏ដណ្ដើមបានមេដាយ សំរឹទ្ធ ២ គ្រឿងទៀតដែរនៅល្ងាចម្សិលមិញនេះដែរ លើវិញ្ញាសា បុរស ១ គ្រឿង និង វិញ្ញាសានារី ផ្សេងទៀត ១ គ្រឿង។
សហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជាបានបញ្ជូនកីឡាសី Chinlone (ស៊ីឈិនឡុង) ចំនួន១២នាក់គឺកីឡាករ៦នាក់ និងកីឡាការិនី៦នាក់ទៅចូលរួមប្រកួតជើងឯកអាស៊ីនៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២ ដល់ ៥ វិច្ឆិកា ឆ្នាំ ២០១៤ ខាងមុខ។
គិតត្រឹមល្ងាចម្សិលមិញ នៅមិនទាន់មានប្រទេសណាដណ្ដើមបានមេដាយមាស លើវិញ្ញាសាដទៃទៀតក្រៅពីកម្ពុជា នោះឡើយ ដោយគ្រាន់តែប្រទេសថៃ មីយ៉ាន់ម៉ា កូរ៉េខាងត្បូង ជប៉ុន ប៉ុណ្ណោះកាន់មេដាយប្រាក់ និង សំរឹទ្ធ។ កម្ពុជា នៅសល់វិញ្ញាសា ២ ទៀតត្រូវប្រកួតនៅរសៀលនេះ៕
អត្ថបទ៖ ម៉ឺន រស្មី