តិចអត់ដឹង! មេអំបៅជាង ៤០ប្រភេទ មានកំណើតនៅកម្ពុជា
- 2016-10-18 21:53:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ដឹង! មេអំបៅជាង ៤០ប្រភេទ មានកំណើតនៅកម្ពុជា
ចន្លោះមិនឃើញ
សត្វមេអំបៅជាង៤០ប្រភេទ ដែលមានកំណើតនៅប្រទេសកម្ពុជា បង្ហាញខ្លួននៅក្នុងមជ្ឈមណ្ឌលសួនមេអំបៅបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានក្លាយជាភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនា។ 
 
មេអំបៅរាប់រយក្បាល ក្រៅតែពីការពាំលម្អងផ្កា បន្តពូជឲ្យផ្កា និងជាចំណីរបស់សត្វល្អិតផ្សេងៗ សត្វដែលមានពណ៌ស្រស់ឆើតឆាយទាំងនោះ បានបង្កើតជាទស្សនីយភាពគួរឲ្យចង់គយគន់ និង ផ្ដល់ការងារជូនប្រជាជនក្នុងសហគមន៍ជាច្រើន នេះបើតាមលោក លុច ភេម មន្ត្រីគ្រប់គ្រងគម្រោងនៃមជ្ឈមណ្ឌលខាងលើ។  ការងារទាំងនោះមានដូចជា អ្នកណែនាំប្រាប់ភ្ញៀវទេសចរ អ្នកថែសួន និងជាអ្នកថែទាំចិញ្ចឹមសត្វមេអំបៅសម្រាប់លក់ទៅឲ្យសួន។
សម្រាប់ការចូលទៅទស្សនានៅក្នុងសួនមេអំបៅខាងលើ អ្នកទេសចរនឹងអាចស្វែងយល់ផងដែរពីការវិវឌ្ឍខ្លួនរបស់មេអំបៅ ចាប់តាំងពីវានៅជាពង សត្វដង្កូវ ដឹកដឿ និងក្លាយជាមេអំបៅស្រស់ស្អាត៕
 
 
 
 
 
 
 
 
 
 
 
 
អត្ថបទ៖ មាន រតនា