"សង្សារខ្មោច" រយៈពេល ៦ ថ្ងៃលក់សំបុត្របានរាប់ម៉ឺន!
- 2014-11-05 15:55:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"សង្សារខ្មោច" រយៈពេល ៦ ថ្ងៃលក់សំបុត្របានរាប់ម៉ឺន!
ចន្លោះមិនឃើញ
រឿង "សង្សារខ្មោច" ជាស្នាដៃថ្មីរបស់ផលិតកម្មសាន់ដេ លក់សំបុត្របានរាប់ម៉ឺននាក់ត្រឹមតែរយៈពេល ៦ថ្ងៃប៉ុណ្ណោះ។
អ្នកចាត់ការទូទៅផលិតកម្មសាន់ដេ លោក ឡាយ សុកចំរើន និយាយថា៖ "យើងទទួលបានជោគជ័យស្ទើរតែមិនជឿ ដោយរយៈពេលត្រឹម ៥ទៅ៦ថ្ងៃប៉ុណ្ណោះ ទស្សនិកជនរាប់ម៉ឺននាក់ទិញសំបុត្រចូលទស្សនា"។
ចំនួនទស្សនិកជនចូលទស្សនារឿង "សង្សារខ្មោច" នាពេលកន្លងមកនៅរោងភាពយន្ត ចេនឡា
រឿង "សង្សារខ្មោច" ដែលមានតារាចម្រៀងល្បីឈ្មោះ សុខ ពិសី និង នីកូ ធ្វើជាតួឯកបានដាក់បញ្ចាំងនៅរោងភាពយន្តពីរព្រមគ្នាគឺ ចេនឡា និងលុច្ស កាលពីថ្ងៃទី ២៩ ខែតុលាកន្លងទៅ។ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅថ្ងៃទី៥-៦-៧ ផលិតកម្ម សាន់ដេ បានរៀបចំកម្មពិធីពិសេសដែលមានតារាចម្រៀងទាំងអស់របស់ផលិតកម្ម សាន់ដេ ចូលរួមច្រៀងកំដរមុនពេលបញ្ចាំងរឿង។ លោក ឡាយ សុកចំរើន បន្តក្រោយពីបញ្ចប់ការដាក់បញ្ចាំងនៅភ្នំពេញ ខ្សែភាពយន្តខាងលើនឹងបន្តដាក់បញ្ចាំងជូនទស្សនិកជនទស្សនានៅតាមបណ្ដាខេត្ត-ក្រុងជាច្រើនទៀតនាពេលខាងមុខ។ទន្ទឹមនឹងការទទួលជោគជ័យស្ទើរតែមិនជឿពីការដាក់បញ្ចាំងរឿងនេះ អ្នកចាត់ការទូទៅខាងលើ ក៏សូមអរគុណដល់ទស្សនិកជនដែលបានជួយគាំទ្រស្នាដៃផលិតកម្មសាន់ដេនាពេលកន្លងមក។ ជាពិសេសគឺរឿង"សង្សារខ្មោច" តែម្ដងកំពុងចាក់បញ្ចាំងនៅរោងភាពយន្ត លុច្ស និងចេនឡា។
មួយវិញទៀតលោកក៏ស្នើសុំទស្សនិកជនជួយគាំទ្របន្តទៅទៀតតាមរយៈការទិញសំបុត្រចូលទស្សនារឿង"សង្សារខ្មោច"។ "រឿងរបស់សាន់ដេជោគជ័យនាពេលកន្លងមកក៏ព្រោះតែការគាំទ្រពីបងប្អូនដែរ។ យើងសូមអរគុណ ហើយចង់ឱ្យបងប្អូនបន្តគាំទ្រតទៅទៀត ដើម្បីពួកយើងមានកម្លាំងចិត្តក្នុងការផលិតភាពយន្តបម្រើអារម្មណ៍បងប្អូន"។ លោក ឡាយ សុកចំរើន បន្ថែម។ រឿង "សង្សារខ្មោច" ជាស្នាដៃទី៥ ហើយរបស់ផលិតកម្ម សាន់ដេ បន្ទាប់ពីរឿង អង្គុលីមារ ព្រាយដែកគោល វិញ្ញាណបិសាចជញ្ជក់ឈាម និងព្រាយក្បាល៨។ នេះជាជោគជ័យថ្មីមួយទៀតរបស់សាន់ដេបន្ទាប់ពីការផលិតចម្រៀងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនទាំងក្នុង និងក្រៅប្រទេស៕ អានអត្ថបទបន្ត៖បើសម្រេចបានចំណុចទាំងអស់នេះ ភាពយន្តខ្មែរយើងមានផ្លូវ? អានអត្ថបទបន្ត៖មួយសន្លឹកដ៏ Sexy ពីឌីជេ អាលីយ៉ា លេងស្ទិលមិនចាញ់តារា អានអត្ថបទបន្ត៖អតីតអ្នកដឹកនាំរឿង “ផ្ទះខ្មោចទិញ” សុំការគាំទ្រពីទស្សនិកជនក្នុងខ្សែភាពយន្តថ្មី!
http://youtu.be/FF8VeYKX9GQ
អត្ថបទ៖ អ៊ីង សុឡា
រូបថតផ្ដល់ដោយ៖ សាន់ដេ