MacBook Pro ជំនាន់​ថ្មី​មាន​បំពាក់ Touch Bar យ៉ាង​ពិសេស​

  • 2016-10-28 15:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត​ Apple បាន​ប្រកាស​ចេញ​ MacBook Pro ជំនាន់​ថ្មី​ដែល​មាន​បំពាក់​មុខងារ​ពិសេស​ និង ថ្មីៗ​មួយ​ចំនួន​ ដូច​ជា​ព័ត៌មាន​បាន​លេច​ធ្លាយ​កន្លង​មក។

 

 

MacBook Pro ដែល​ប្រកាស​លើក​នេះ​មាន​​ដល់​ទៅ​ ៣ ប្រភេទ​ គឺ​ប្រភេទ​អេក្រង់​ ១៣ អ៊ីញ​ធម្មតា, ប្រភេទ​អេក្រង់​ ១៣ អ៊ីញ​ មាន​បំពាក់ ​Touch Bar នៅ​ផ្នែក​ខាង​លើ​នៃ​ Keyboard និង ប្រភេទ​អេក្រង់​ ១៥ អ៊ីញ​ដែល​មាន ​Touch Bar ដូច​គ្នា។

 

MacBook Pro ១៣ អ៊ីញ​ប្រភេទធម្មតា

 

MacBook Pro ១៣ អ៊ីញ​​ប្រភេទ​ធម្មតា​មាន​ទម្ងន់​ស្រាល​ជាង​ MacBook Air នា​ពេល​បច្ចុប្បន្ន​ដល់​ទៅ​ ១២% ដោយ​មាន​ទម្ងន់​ត្រឹម​ ១,៣៦ គីឡូក្រាម​ប៉ុណ្ណោះ និង មាន​កម្រាស់​ ១៤,៩ ម.ម។ វា​ដំណើរ​ការ​ដោយ​ CPU ជំនាន់​ទី​ ៦ Intel Core i5 ដែល​មាន​ល្បឿន​ 2 GHz, Iris Graphic 540, RAM ទំហំ​ 8 GB, SSD ទំហំ 256 GB ដោយ​មាន​តម្លៃ​ ១ ៤៩៩ ដុល្លារ​ ហើយ​មាន​លក់​ចាប់​ពី​ថ្ងៃ​នេះ។

 

 

MacBook Pro ជំនាន់​ថ្មី​ជាមួយ Touch Bar

 

​ចំពោះ​ ​​​​MacBook Pro ១៣ អ៊ីញ​មួយ​ទៀត​ដែល​មាន​បំពាក់​ Touch Bar មាន​ទម្ងន់​ និង កម្រាស់​ដូច​ប្រភេទ​ខាង​លើ​ដែរ ប៉ុន្តែ​ MacBook Pro ១៥ អ៊ីញ​ដែល​មាន Touch Bar មាន​ទម្ងន់​ ១,៨១ គីឡូក្រាម​ និង កម្រាស់​ ១៥,៥ ម.ម។ កុំព្យូទ័រ​ទាំង​ពីរ​ប្រភេទ​នេះ​មាន​​បំពាក់​មុខងារ​ស្កេន​ក្រយៅ​ដៃ​​ TouchID ​នៅ​លើ​ប៊ូតុង​បិទ/បើក ដូច​ពាក្យ​ចចាមអារ៉ាម​បាន​ចេញ​ផ្សាយ​កន្លង​មក។ អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នាក់​អាច​កំណត់​ក្រយៅ​ដៃ​របស់​ពួក​គេ​ ហើយ​ macOS នឹង​ធ្វើ​ការ​ប្ដូរ​ Account កុំព្យូទ័រ​ផ្អែក​ទៅ​តាម​ក្រយៅ​ដៃ​ មួយៗ។

 

 

មុខងារ​ថ្មី​បំផុត​ដែល​មាន​លើ​ MacBook Pro ជំនាន់​ថ្មី​ទាំង​ពីរ​ប្រភេទ​គឺ ​​Touch Bar ​ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​ Keyboard ដែល​ចូល​មក​ជំនួស function key។ Touch Bar នេះ​នឹង​បង្ហាញ​ចេញ​​មុខងារ​ច្រើន​យ៉ាង​ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​លើ​កុំព្យូទ័រ។

 

 

ខាង​ក្រោម​ជា​លក្ខណៈ​សម្បត្តិ​របស់​ MacBook Pro ជំនាន់​ទាំង​ពីរ៖

 

@ MacBook Pro ១៣ អ៊ីញ

 

 

-អេក្រង់​ : ១៣,៣ អ៊ីញ​ កម្រិត​ 2560x1600, Wide color gamut

-CPU : Intel Skylake Core i5 ឬ Core i7

-អង្គ​ផ្ទុក​ទិន្នន័យ : SSD 256GB ឬ 512GB

-Memory : ប្រភេទ LPDDR3 ទំហំ 8GB

-Graphics : Intel Iris Graphics 550

-រន្ធ​ត​ភ្ជាប់ : Thunberbolt 3 ចំនួន​ ៤ រន្ធ

-ពណ៌ : ប្រផេះ និង ប្រាក់​

-តម្លៃ (បរទេស) : ១ ៧៩៩ ដុល្លារ – ១ ៩៩៩ ដុល្លារ

 

@ MacBook Pro ១៥ អ៊ីញ

 

-អេក្រង់​ : ១៥,៤ អ៊ីញ​ កម្រិត​ 2880x1800, Wide color gamut

-CPU : Intel Skylake Core i5 ឬ Core i7

-អង្គ​ផ្ទុក​ទិន្នន័យ : SSD 256GB ឬ 512GB

-Memory : ប្រភេទ LPDDR3 ទំហំ 16GB

-Graphics : Intel HD Graphics 530, Radeon Pro 450 with 2GB of GDDR5 Memory

-រន្ធ​ត​ភ្ជាប់ : Thunberbolt 3 ចំនួន​ ៤ រន្ធ

-ពណ៌ : ប្រផេះ និង ប្រាក់​

-តម្លៃ (បរទេស) : ២ ៣៩៩ ដុល្លារ – ២ ៧៩៩ ដុល្លារ

 

 

ចុច​អាន៖ Microsoft​ ​ចេញ​កុំព្យូទ័រ​ថ្មី​ផ្គាប់ចិត្ត​វិចិត្រករ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ GSMArena, Apple​

អត្ថបទពេញនិយម
អត្ថបទថ្មី