សាលានៅជប៉ុន តម្រូវឲ្យសិស្សស្លៀកពាក់តែខោអាវក្នុងពណ៌ស
- 2016-10-28 17:22:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលានៅជប៉ុន តម្រូវឲ្យសិស្សស្លៀកពាក់តែខោអាវក្នុងពណ៌ស
ចន្លោះមិនឃើញ
អនុវិទ្យាល័យមួយចំនួន នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន បានបង្កើតច្បាប់ថ្មីដ៏ចម្លែក និងមិនធ្លាប់មានមួយ ដោយតម្រូវឲ្យសិស្សទាំងអស់ ស្លៀកពាក់តែខោអាវក្នុងពណ៌សប៉ុណ្ណោះ។
(រូបតំណាង)
សមាជិកសភាប្រចាំទីក្រុងតូក្យូ លោក Atsuko Kaizu បានរកឃើញបទបញ្ជា នៅក្នុងសៀវភៅសិស្ស ដោយសរសេរថា «ត្រូវស្លៀកពាក់តែខោអាវក្នុងពណ៌សប៉ុណ្ណោះ។ មិនត្រូវស្លៀកពាក់ខោអាវក្នុងពណ៌ផ្សេង ឬមានរូបឡើយ»។
ខណៈច្បាប់ថ្មីមួយនេះហាក់បីដូចជា បំពានលើការរស់ និងទម្លាប់របស់សិស្សបន្តិចមែន ប៉ុន្តែគេបានពន្យល់ថា «នៅក្នុងករណីខ្លះ ដោយសារតែ សិស្សស្រីទាំងអស់ តម្រូវឲ្យពាក់អាវពណ៌ស ដូច្នេះការពាក់អាវក្នុងពណ៌ស ក៏អាចការពារមិនឲ្យគេមើលឃើញអាវក្នុងនោះដែរ»។
ទោះជាយ៉ាងណា លោក Kaizu បានបន្ថែមថា «វាមិនចាំបាច់ដល់ថ្នាក់ បង្កើតបទបញ្ជាបែបនេះ នៅក្នុងបទបញ្ជាសាលាឡើយ»។
គួរបញ្ជាក់ថា សិស្សសាលាភាគច្រើន ត្រូវបានគេសម្គាល់ឃើញថា ចូលចិត្តស្លៀកពាក់ពណ៌ស ឬពណ៌សាច់ ស្រាប់ទៅហើយ ដោយមានសិស្ស ៦នាក់ ក្នុងចំណោម ១០នាក់ទៅហើយ ដែលស្លៀកពាក់ពណ៌ស ឬពណ៌សាច់៕
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ nextshark