តោះ! ទៅលេងកោះ Jeju ល្បីស្អាតដាច់គេនៅកូរ៉េ មិនបាច់វីសា ហើយចំណាយតិច
- 2016-11-01 00:10:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ទៅលេងកោះ Jeju ល្បីស្អាតដាច់គេនៅកូរ៉េ មិនបាច់វីសា ហើយចំណាយតិច
ចន្លោះមិនឃើញ
ពិតជាគួរឲ្យភ្ញាក់ផ្អើល ព្រោះពេលនេះអ្នកអាចទៅលេងកោះJeju ដ៏ល្បីរន្ទឺនៅប្រទេសកូរ៉េ ក្នុងតម្លៃចាប់ពី៦៩០ដុល្លារ គិតទាំងសំបុត្រយន្តហោះសម្រាប់កញ្ចប់ដំណើរកម្សាន្តរយៈពេល៣យប់៤ថ្ងៃ របស់ក្រុមហ៊ុនទេសចរណ៍ Huenoni តែមួយគត់នៅកម្ពុជា។
លោក លី ជេ ជុង ប្រធានក្រុមហ៊ុនទេសចរណ៍ Huenoni បានឲ្យដឹងថាតម្លៃនៃការធ្វើដំណើរទៅកោះ Jeju គឺមានចាប់ពី៦៩០ដុល្លារ រហូតដល់១៨០០ដុល្លារ ដោយភ្ញៀវអាចជ្រើសរើសថ្ងៃចេញដំណើរ និងទីតាំងដើរកម្សាន្តបានតាមចំណូលចិត្តទៀតផង។ ចំពោះតម្លៃខុសគ្នានេះ គឺអាស្រ័យលើទីតាំងដើរកម្សាន្ត កន្លែងស្នាក់នៅ និងអាហារ ។
អ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុនក៏អាចបត់បែនតាមតម្រូវការជាក់ស្ដែងរបស់ភ្ញៀវទេសចរណ៍ដែលបានទិញកញ្ចប់ទេសចរណ៍ណាមួយ ហើយចង់ទៅកន្លែងដែលគ្មានក្នុងកម្មវិធី គឺអាចទិញថែមនៅពេលក្រោយបាន។ លោកថា ៖ «យើងផ្ដល់កន្លែងស្នាក់នៅដ៏ប្រណិត ចាប់ពីផ្កាយ៣ ដល់ផ្កាយ៥ ហើយអាហារក៏បែបនោះដែរ សំខាន់គឺយើងសន្យាផ្ដល់ជូននូវលក្ខខណ្ឌល្អបំផុត ដើម្បីធានាទំនុកចិត្តអតិថិជនឲ្យបន្តគាំទ្រក្រុមហ៊ុនយើងទៅថ្ងៃមុខទៀត»។
ទាក់ទងនឹងមូលហេតុនៃការផ្ដល់ជូនតម្លៃពិសេសនេះ លោក លី បានឲ្យដឹងថា នោះក៏ព្រោះតែក្រុមហ៊ុន ទេសចរណ៍ Huenoni មានទីតាំងធំនៅប្រទេសកូរ៉េផ្ទាល់តែម្តង ហើយមាន Special deal លើតម្លៃសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅ។
ប្រញាប់ឡើង! ការផ្តល់ជូនដ៏កម្រដើម្បីទៅលេងកោះ Jeju នេះមានកំណត់ និងមានតែនៅក្រុមហ៊ុនទេសចរណ៍ Huenoni មួយប៉ុណ្ណោះ ។
អ្នកចូលចិត្តមើលរឿងកូរ៉េច្បាស់ជាធ្លាប់ឃើញពីសម្រស់ដ៏ត្រកាលបែបធម្មជាតិពិតៗរបស់កោះ Jeju ដែលត្រូវបានគេប្រើជាទីតាំងថតរឿងកូរ៉េល្បីៗជាច្រើន ពិសេសគឺត្រង់ឈុតឆាកបែបរ៉ូមែនទិច ។
Jeju ស្អាតកម្រិតណានោះ សូមមើលរូបកន្លែងកម្សាន្តមួយចំនួន និង វីដេអូពីកោះJeju ជឿជាក់ថាឃើញហើយទប់ចិត្តមិនទៅលេងមិនបាន
1. Ice Museum (Trick Art Museum)
នេះជាលើកដំបូងដែលកោះJeju បានកសាងសារមន្ទីរទឹកកកនេះឡើង និង រៀបចំពិធីបង្ហាញរូបចម្លាក់សិល្បៈដែលធ្វើពីទឹកកក។ សារៈមន្ទីទឹកកកនេះ ក៏ជាទីកន្លែងអាចឲ្យភ្ញៀវទេសចរអាចប៉ះ លេងរំអិលលើទឹកកក និង លេងព្រឹលទឹកកជាដើម ។
2. Teseum Museum (Teddy bear museum)
សារមន្ទីខ្លាឃ្មី មានទីតាំងស្ថិតនៅ ក្នុងតំបន់ Aewol-Eup នៃកោះ Jeju ដែលជាសារមន្ទីទីមួយក្នុងបំផុតលោក ដែលមានតាំងបង្ហាញខ្លាឃ្មុំTeddy គ្រប់ប្រភេទ ដ៏គួរឲ្យស្រលាញ់ បើបានឃើញហើយច្បាស់ជាទប់ចិត្តមិនថតរូបមិនបាន។
3. Zipline Jeju
Zipline Jeju គឺជា zipline ដំបូងនៅអាស៊ី ដែលផ្តល់នូវបទពិសោធរំភើបរំជួលចិត្តជាមួយនឹងអារម្មណ៍នៃការហោះហើរនៅលើមេឃ
4. Marado Submarine Tour
នាវាមុជទឹក Seogwipo មកពីប្រទេសហ្វាំងឡង់ ផ្តល់ជូននូវដំណើរទេសចរណ៍ដោយសុវត្ថិភាពក្នុងបាតសមុទ្រ ដើម្បី គយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៅបាតសមុទ្រ នៅ Munseom។
5. Seongsan Ilchulbong, World Natural Heritage
គយគន់ព្រះអាទិត្យរះស្អាតបំផុតរហូតនឹកស្មានមិនដល់ គឺមាននៅកំពូលភ្នំSeongsan តែមួយគត់លើកោះJeju ។ តំបន់មិនត្រឹមតែមានធម្មជាតិស្រស់ស្អាតលើសគេទេ សូម្បីតែលក្ខណៈភូមិសាស្ត្រក៏អស្ចារ្យណាស់ដែរ ។ តំបន់នេះត្រូវបានដាក់ចូលក្នុងកំណត់ត្រាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការយូណេស្កូនៅ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០០៧ ។
6. Lotte Duty Free Shop
នេះជាកន្លែងពេញនិយមបំផុត ព្រោះ Lotte ជាផ្សារទំនើបដែលភ្ញៀវទេសចរទិញទំនិញម៉ាកអន្តរជាតិល្បីៗមិនជាប់ពន្ធ មានទីតាំងនៅជាន់ទីប្រាំមួយនៃសណ្ឋាគារLotte លើកោះ Jeju ក្នង Jungmun Resort Complex ដែលនៅជាប់សមុទ្រ ។
ដើម្បីស្គាល់ច្បាស់ពីកន្លែងកម្សាន្តល្បីៗផ្សេងទៀតលើកោះJeju សូមទស្សនាវីដេអូ៖
យ៉ាងម៉េចដែរ ឃើញហើយចង់ទៅភ្លាមមែនទេ? អ្នកចង់ទៅ លេងកន្លែងណាខ្លះលើកោះJeju ?
ក្រុមហ៊ុនទេសចរណ៍ Huenoni មានកិត្តិនាម និងបទពិសោធន៍ជិត១០ឆ្នាំក្នុងការរៀបចំដំណើរកម្សាន្តនៅបរទេស និងផ្ដល់ជូននូវកញ្ចប់ដំណើរកម្សាន្តស្របតាមខ្ទង់ចំណាយរបស់ភ្ញៀវទេសចរ គ្រប់ស្រទាប់វណ្ណៈ និងគ្រប់ជាតិសាសន៍។
សម្រាប់ព័ត៌មានលម្អិត សូមទៅកាន់ការិយាល័យក្រុមហ៊ុនទេសចរណ៍ Huenoni ដែលទីតាំងនៅផ្ទះលេខ៣២០ ផ្លូវព្រះមុនីវង្ស កែងផ្លូវ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ឬ ទាក់ទង ៖
លេខការិយាល័យ ៖ (023) 222 010 / (023) 213 600 លេខទូរស័ព្ទដៃ ៖ (085) 600 198 / (097) 86 92 774 អ៊ីមែល ៖ huenonipp@gmail.com Facebook ៖ Huenoni Travel Cambodia Co.,LTD