Maddox និយាយ​ពាក្យ​មួយ​ម៉ាត់​ឲ្យ Brad Pitt ឆ្អែត​ចិត្ត

  • 2016-11-03 21:44:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ទស្សនាវដ្ដី​ Star បាន​ឲ្យ​ដឹង​ថា តារា​​ហូលីវូដ Brad Pittឈឺ​ចាប់​យ៉ាង​ខ្លាំង ពេល​ដែល​ Maddox និយាយ​​សម្ដី​មួយ​ឃ្លា​ទៅ​កាន់​ខ្លួន​​ថា​៖"​អ្នក​មិនមែន​ជា​ឪពុក​ខ្ញុំ​ទេ​" ។

 

 

ការ​​ប្រើ​ពាក្យ​សម្ដី​ដ៏​ធ្ងន់ធ្ងរ​បែប​នេះ​ កំឡុង​ពេល Brad Pitt ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ជួប​កូន​ៗ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី ១៩​ ខែ តុលា​ បន្ទាប់​ពី​ភរិយា Angelina Jolie ដាក់​ពាក្យ​លែងលះ​និង​ការ​ប្ដឹង​រឿង​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ "​អ្នក​មិនមែន​ជា​ឪពុក​ខ្ញុំ​ទេ​" ជា​សម្ដី​របស់ Maddox និយាយ​ទៅ​កាន់​ឪពុក​ចិញ្ចឹម។ នេះ​បើ​តាម​សម្រង់​សម្ដី​របស់​ទស្សនាវដ្ដី​ Star ទទួល​បាន​ពី​ប្រភពផ្ទៃ​ក្នុង។

 

ប្រភព​បាន​ប្រាប់ទស្សនាវដ្ដី​បាន​បន្ថែម​ថា៖ "វា​ពិត​ជា​តានតឹង បន្ទាប់​មក Maddox បាន​បាត់បង់​ភាព​​ម្ចាស់ការ ហើយ​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​បន្ទប់។ Maddox មិន​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​ ហើយ​ក៏​ផ្ទុះ​កំហឹង​តែ​ម្ដង"។ មុន​ពេល​ជួប​គ្នា​ជាមួយ​ឪពុក​ចិញ្ចឹម​ Brad Pitt ទស្សនាវដ្ដី Us Weekly ក៏​បាន​រាយការណ៍​ថា Maddox ​បាន​បដិសេធ​ការ​ជួបជុំ​នេះ នៅ​ចំពោះ​មុខ​​នាយកដ្ឋាន​សេវាកម្ម​ក្រុម​គ្រួសារកុមារ ( DCFS)៕​

 

 

ចុចអាន៖ Brad Pitt កំពុង​ត្រូវ FBI ស៊ើប​អង្កេត​រឿង​​វាយ​ធ្វើ​បាប Maddox

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ ibtimes

​​

អត្ថបទថ្មី