ថ្មី! រឿងភាគថៃ «ចម្លាក់មានវិញ្ញាណ» ចាក់ផ្សាយដំបូងគេបង្អស់នៅម៉ោង ៦ ល្ងាចក្នុង PNN
- 2016-11-04 18:25:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មី! រឿងភាគថៃ «ចម្លាក់មានវិញ្ញាណ» ចាក់ផ្សាយដំបូងគេបង្អស់នៅម៉ោង ៦ ល្ងាចក្នុង PNN
ចន្លោះមិនឃើញ
រឿង «ចម្លាក់មានវិញ្ញាណ» ឬ Hong Hoon ជារឿងភាគថៃថ្មីប្លែកអារម្មណ៍មួយទៀតហើយ នឹងចាក់ផ្សាយលើស្ថានីយទូរទស្សន៍ភីអិនអិន (PNN) នៅរៀងរាល់ថ្ងៃចន្ទ-ថ្ងៃពុធ វេលាម៉ោង៦-៧ល្ងាចនេះតទៅ បន្ទាប់ពីរឿងភាគហុងកុងរបស់TVB «ស្តេចស៊ើបអង្កេតហុងកុង» បញ្ចប់នៅថ្ងៃទី៨ ខាងមុខនេះ ។
«ចម្លាក់មានវិញ្ញាណ» គឺជាខ្សែភាពយន្តភាគថៃដំបូងគេបង្អស់ដែលនឹងផ្សាយនៅម៉ោង៦ល្ងាច បន្ទាប់ពីស្ថានីយទូរទស្សន៍ភីអិនអិន បានរៀបចំការចាក់ផ្សាយរឿងភាគថៃបន្ថែមម៉ោង ដើម្បីបំពេញតម្រូវការរបស់ប្រិយមិត្តដែលគាំទ្រ។
រឿងនេះនិយាយអំពីការស្លាប់យ៉ាងអាថ៌កំបាំងមួយដែលបានកើតឡើងទៅលើប្អូនស្រីរបស់ Sunthi ហើយក៏ដូចជាករណីស្លាប់ប៉ារបស់ Amara ដែរ។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង Sunthi និង Amara ក៏បានរកឃើញរូបចម្លាក់ធ្វើពីក្រមួន ដែលមានរូបរាងដូចមនុស្សជាទីស្រឡាញ់របស់ពួកគេដែលបានស្លាប់ទៅហើយនោះ។
តើការស្លាប់របស់ពួកគេមានជាប់ពាក់ព័ន្ធទៅនឹងរូបក្រមួននោះដែរទេ? តើអ្នកណាជាឃាតករពិតក្នុងរឿងនេះ? រឿងរ៉ាវបង្កប់នូវភាពអាថ៌កំបាំងទាំងនេះ នឹងមានបង្ហាញជូននៅក្នុងរឿង «ចម្លាក់មានវិញ្ញាណ» ថ្ងៃចន្ទ-ថ្ងៃពុធ វេលាម៉ោង ៦:០០-៧:០០ ល្ងាច។
សូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា !
ស្ថានីយទូរទស្សន៍ភីអិនអិន នឹងបន្តនាំយកខ្សែភាពយន្តដែលទទួលបានការគាំទ្រ និងពេញនិយមខ្លាំងជាងគេនៅប្រទេសថៃ TV3 និងខ្សែភាពយន្តភាគហុងកុង TVB មកចាក់ផ្សាយនៅកម្ពុជា ដើម្បីផ្តល់ចំណីចក្ខុថ្មីៗដល់ទស្សនិកជន។
ចង់ដឹងថារឿងនេះប្លែកគួរឲ្យចង់តាមដានកម្រិតណា សូមមើលឈុតខ្លី ៖
អត្ថបទ៖ ពាណិជ្ជកម្ម