គូស្នេហ៍វ័យខ្ទង់៩០ឆ្នាំ ធ្វើខួបអាពាហ៍ពិពាហ៍ទី៧០ ក្មេងល្មមៗអៀនជំនួស
- 2016-12-01 10:08:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍វ័យខ្ទង់៩០ឆ្នាំ ធ្វើខួបអាពាហ៍ពិពាហ៍ទី៧០ ក្មេងល្មមៗអៀនជំនួស
ចន្លោះមិនឃើញ
គូស្នេហ៍វ័យចំណាស់មួយគូ ត្រូវគេដឹងថាបានស្រលាញ់គ្នាតាំងពីនៅរៀនថ្នាក់វិទ្យាល័យ រហូតសម្រេចចាប់ដៃគ្នាជាប្ដីប្រពន្ធដោយសន្យាមើលថែគ្នាអស់មួយជីវិត។
លោកតា Ferris និងលោកយាយ Margaret Romaire មិនមានរូបថតថ្ងៃរៀបការក្នុងឆ្នាំ ១៩៤៦ឡើយ។ ដោយមើលឃើញថាឆ្នាំនេះជាឆ្នាំល្អ សម្រាប់ខួបអាពាហ៍ពិពាហ៍រយៈពេល ៧០ឆ្នាំ ចៅស្រីរបស់លោកទាំងពីរ គឺអ្នកស្រី Amanda Kleckley បានរៀបចំគម្រោងថតរូបអាពាហ៍ពិពាហ៍ជាថ្មី ដោយសារខកខានថតរូបកាលរៀបការលើកដំបូង។
រស់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក Ferris អាយុ៩០ ឆ្នាំ និង Margaret អាយុ៨៩ឆ្នាំ បានតុបតែងខ្លួនជាកូនកំលោះកូនក្រមុំ ជាមួយស្នាមញញឹមមិនចេះរីងស្ងួត។
កូនកំលោះបង្ហើបប្រាប់ថា "ចំណងស្នេហ៍ដ៏ស្អិតល្មួតជាច្រើនទសវត្សនេះ គឺដោយសារផ្ដល់សេរីភាពឲ្យគ្នា គោរពគ្នាទៅវិញទៅមក ពេលម្នាក់ធ្វើខុស ត្រូវចេះអត់ឱនឲ្យគ្នា"៕ ទស្សនាកម្រងរូបថតខាងក្រោម៖