បារមី​លោកតា​ព្រហ្ម វត្តអង្គរបាជ័យ​ល្បី​ដល់​សហរដ្ឋអាមេរិក

  • 2016-12-07 02:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តរបស់ Sabay ប្រាកដ​ជា​ស្គាល់​រមណីយដ្ឋាន អង្គរបាជ័យ ស្ថិត​នៅ​​ឃុំអំពិល​ក្នុង​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​ជាក់ជា​មិនខាន។ នៅ​រមណីយដ្ឋាន​មួយ​នេះ​មាន​បារមី​មួយ​ល្បីថា​ស័ក្ដិសិទ្ធ ដែល​អ្នកផង​ទាំងពួង​បន់អ្វី​ច្រើន​បាន​សម្រេច ហើយ​ល្បី​ដល់​អ្នក​រស់នៅ​អាមេរិក​ទៀត​ផង។

បារមី​ដែល​គេ​ល្បី​តៗ​គ្នា​ថា​បន់អ្វី​ច្រើន​បាន​សម្រេច​នោះ គឺ​ជា​បារមី​លោកតា​ស្រីសុគន្ធ ហៅ​លោកតា​ព្រហ្ម ស្ថិតនៅក្នុង​ឃុំអំពិល ស្រុក​កំពង់សៀម ដោយ​ប្រិយមិត្ត​អាច​ធ្វើ​ដំណើរ​ពី​ភ្នំ​ពេញ​មក​កំពង់ចាម មក​ដល់​ រដ្ឋករ​គយ​ ខេត្ត​កំពង់​ចាម ខាង​ឆ្វេង​ដៃ​នឹង​ឃើញ​ក្លោងទ្វារ​វត្ត​អង្គរ​បាជ័យ​ រួច​ជិះ​ចូល​ទៅ​ក្នុង​ប្រហែល​ ១៥០ម៉ែត្រ បត់​ទៅ​ឆ្វេងបន្តិច​ និង​ ឃើញ​អាស្រម​លោកតាព្រហ្ម មិន​ខាន។

លោកតា ស៊ឹង អាន អាចារ្យវត្ត​អង្គរបាជ័យក្នុង បានប្រាប់ Sabay ថា អាស្រម​នេះ​បាន​ក៏កើតឡើង​តាំងពី​រាជ​ព្រះបាទជ័យវរ្ម័នទី​២ មកដល់​រាជព្រះបាទជ័យវរ្ម័នទី​៧ និង​រហូត​មក​ដល់​បច្ចុប្បន្ននេះ ហើយ​បារមី​របស់​លោកតា​ស្រីសុគន្ធបទ​នេះ​ពូកែ​ស័ក្តិ​សិទ្ធ​ណាស់ បន់​ស្រន់​សុំអ្វី​បាន​សម្រេច​ដូចប្រាថ្នា ជាពិសេស​គឺការបន់ស្រន់​សុំឱ្យ​រកស៊ី​បាន​កាក់កប និង​អ្នក​ខ្លះ​បន់ផ្សង​មាន​គូ ច្រើន​បាន​សម្រេច​ផងដែរ។

អ្នក​មក​បន់ស្រន់​នៅទីនេះ គឺ​មាន​គ្រប់ជនជាតិ ជាតិ​សាសន៍ ដូចជា ចិន កូរ៉េ ជាហេតុ​ធ្វើឱ្យ​ល្បីគ្រប់ទីកន្លែង រហូត​មាន​អ្នក​នៅ​អាមេរិច​បន់ស្រន់​ពី​សហរដ្ឋអាមេរិក​មក​សុំ​ឱ្យ​រកស៊ី​មាន​បាន ជាពិសេសដី​ដែលលក់​មិនដាច់យូរហើយនោះ​ឱ្យ​លក់ឆាប់ដាច់ នឹង​អាល​ទៅ​ទិញ​ដីកន្លែងផ្សេង ដែលចង់បាន ស្រាប់តែ​អ្នកបន់នោះ​លក់ដីដាច់ ហើយ​បាន​ទៅ​ទិញ​ដី​មួយកន្លែងនោះ​បានដូចបំណង​មែន។ លោកតា អានប្រាប់៕​

អត្ថបទ៖ ឌឿន អ៊ី

អត្ថបទពេញនិយម