រថយន្តក្រុងច្រើនគ្រឿងជម្លៀសប្រជាជនចេញពីក្រុងអាឡេប៉ូ ត្រូវគេលួចដុត
- 2016-12-19 02:36:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តក្រុងច្រើនគ្រឿងជម្លៀសប្រជាជនចេញពីក្រុងអាឡេប៉ូ ត្រូវគេលួចដុត
ចន្លោះមិនឃើញ
រថយន្តក្រុងថ្មីៗជាច្រើនគ្រឿង បានព្យាយាមដឹកប្រជាជនស្លូតត្រង់ចាស់ក្មេងចេញពីទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី ដែលហែកហួរដោយសារសង្គ្រាម ត្រូវបានគេលួចកាលពីថ្ងៃម្សិលមិញ។
រថយន្តក្រុងត្រូវបានដុតមានចំនួន ៥គ្រឿងក្នុងចំណោមរថយន្តក្រុងជាច្រើនទៀតដែលបានដឹកមនុស្សប្រមាណ ២០០០នាក់ រួមទាំងអ្នករបួស និងអ្នកជំងឺផងចេញពីភូមិចំនួន ២នៅភាគខាងជើងប្រទេសស៊ីរី។
ក្រុមអង្កេតស៊ីរីឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញថាក្រុមរណសិរ្ស Fatah al-Sham ដែលមានទំនាក់ទំនងជាមួយក្រុមភេវរកអាល់កៃដា ជាអ្នកដុតរថយន្តទាំងនេះ។
ចំណែកក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah ដែលសហការជាកម្លាំងរដ្ឋាភិបាលស៊ីរីថា រថយន្តក្រុងទាំងនេះត្រូវបានដុតពេលមានការប្រយុទ្ធរវាងក្រុមរណសិរ្យ Fatah al-Sham ជាមួយនឹងពួកឧទ្ទាមមួយក្រុមដែលបានគាំទ្រការជម្លៀសខាងលើ។
ប្រជាជនស៊ីវិលជាច្រើនពាន់នាក់ ត្រូវបានជម្លៀសចេញពីទីក្រុងអាឡេប៉ូ តាំងពីថ្ងៃព្រហស្បតិ៍ មុនពេលក្បួនរថយន្ត ត្រូវបានគេរារាំងដំណើរ៕