ប៉េង​ប៉ោង​ ធ្វើខួប​អាពាហ៍ពិពាហ៍​១២​ឆ្នាំ ប្រាថ្នា​ចង់​បាន​បុត្រ​នឹង​គេ

  • 2017-01-03 02:10:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​ក្នុង​ឱកាស​ខួប​អាពាហ៍ពិពាហ៍​យប់​មិញ​ អ្នក​នាង​ ប៉េង​ប៉ោង​ ប្រាប់​ថា​ រយៈ​ពេល​១២​ឆ្នាំ​​ហើយ​ដែល​នាង​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ឈ្មោះ ឱម ពីណែល ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​ទាន់​មាន​បុត្រ​ជា​ចំណង​ដៃ​នៅ​ឡើយ។

យ៉ាង​ណា​មិញ​ការ​សម្រេច​ចិត្ត​ធ្វើ​ខួប​ ១២​ឆ្នាំ​យប់​មិញ​នេះ​ ប៉េង ប៉ោង​ អះអាង​ថា​ដោយសារ​ចង់​កែ​ប្រែ​ជោគ​វាសនា​ចាស់​ខ្លះ ម្យ៉ាង​មាន​បំណង​ប្រាថ្នាធំបំផុត​នោះ គឺ​ចង់​បាន​បុត្រ​នឹង​គេ​។ "បង​បាន​ទៅ​រក​ខាង​ហោរា​ទស្សន៍ទាយ​ដែរ​ គេ​ថា​បង​ពេល​ការ​ ខុស​ខែ​ថ្ងៃ​ ចឹង​ទើប​ថ្ងៃ​នេះ​រៀប​ចំ​ម្តងទៀត​ ដើម្បី​លើករាសី​ក្នុង​ក្រុម​គ្រួសារ ព្រោះ​ឧស្សាហ៍​ឈឺ​ពេក​ទាំង​បង និង​លោក​ឪពុក​ ហើយ​ធ្វើ​នេះ​ក៏​ចង់​សុំ​ពរ​ជយ​ ក្រែង​បាន​កូន​នឹង​គេ"។ ប៉េង ប៉ោង បន្ថែម។

​ពិសា​ភោជនីយអាហារ ​ខួប​អាពាហ៍​ពិពាហ៍​១២ឆ្នាំ​យប់​មិញ​នេះ​ ​កូន​ស្រី​តារា​កំប្លែង វីតាមីន​សេ ប្រាប់​ថា​អញ្ជើញ​ភ្ញៀវ​ប្រមាណ​៤០តុ ក្នុង​នោះ​អ្នក​សិល្បៈ​ប្រហែល​២៥​តុ ដែល​រៀប​ចំ​នៅ​ភោជនីយដ្ឋាន​សេវេន​ប្រាយ។ ឆ្នាំ​នេះ​ ប៉េង​ប៉ោង អាយុ​៤១ឆ្នាំ​ចំណែក​ស្វាមី អាយុ​៣៨​ឆ្នាំ។

​​

អត្ថបទ៖ ថា ម៉ាលីដា