បេក្ខជន ៤ រូប​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ​ក្នុង​កម្មវិធី Drama Karaoke Contest

  • 2017-01-03 07:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​ ៤ រូប​បាន​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ Online Contest ហើយ ក្នុង​ចំណោម​បេក្ខជន​ជា​ច្រើន​ដែល​បាន​ផ្ញើ​បទ​ចម្រៀង Cover បទ «ភរិយា​ល្អ​របស់​បង» ក្នុង​ខ្សែ​ភាព​យន្ត «ភរិយា​បណ្ដូល​ចិត្ត» មក​កាន់​ផេក​ហ្វេសប៊ុក PNN TV Cambodia ដើម្បី​ប្រឡង​ក្នុង​កម្មវិធី Drama Karaoke Contest​។

បេក្ខជន​ទាំង​៤​នាក់​នេះ រួម​មាន៖

  • បេក្ខជន​ពាក់​ស្លាក​លេខ​១ ប៊ូឡាម កាក្រៃ
  • បេក្ខជន​ពាក់​ស្លាក​លេខ​២ បេឡា រ៉ាកូ
  • បេក្ខជន​ពាក់​ស្លាក​លេខ​៣ សែម សំណាង និង
  • បេក្ខជន​ពាក់​ស្លាក​លេខ​៤ ស៊ុន ឆាយ។

បេក្ខជន​ដែល​ទទួល​បាន​ជយលាភី​ក្នុង​កម្មវិធី​នេះ ទទួល​បាន​ពិន្ទុ​ខ្ពស់​ពី​គណៈកម្មការ​នៃ​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន ក្នុង​ការ​វិនិច្ឆ័យ​សំឡេង និង​មួយ​ផ្នែក​ទៀត​ទទួល​បាន​ការ​គាំទ្រ​នៅ​លើ​ផេក​ហ្វេសប៊ុក PNN TV Cambodia ដោយ​ចុច Like និង share... ពី​មហាជន។

អ្នក​ឈ្នះ​នឹង​ក្លាយ​ជា​អ្នក​ចម្រៀង​ក្នុង​រឿង​ភាគ និង​ឱកាស​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី​ផ្សេងៗ​របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន។

ដូច្នេះ បើ​ចង់​ឲ្យ​បេក្ខជន​ណា​មួយ​ទទួល​បាន​ជយលាភី ប្រិយមិត្ត​គ្រាន់​តែ​ចូល​ផេក PNN TV Cambodia រួច​ចុច Like និង Share វីដេអូ​ចម្រៀង​របស់​បេក្ខជន។

កាល​បរិច្ឆេទ​ទទួល​ការ​ចុច Vote វីដេអូ​របស់​បេក្ខជន ចាប់​ពី​ថ្ងៃ​ទី​២ មករា ដល់​ថ្ងៃ​ទី​៨ មករា សម្រាប់​លទ្ធផល នឹង​ប្រកាស​ជូន​នៅ​លើ​ផេក​ហ្វេសប៊ុក​របស់​ភីអិនអិន PNN TV Cambodia នៅ​ថ្ងៃ​ទី​៩ មករា។

ទស្សនា​វីដេអូ​ចម្រៀង​របស់​បេក្ខជន​ទាំង ៤ រូប​ខាង​ក្រោម៖

  • ប៊ូឡាម កាក្រៃ៖
  • បេឡា រ៉ាកូ៖
  • សែម សំណាង៖
  • ស៊ុន ឆាយ៖

ដោយ៖ សុផាត