CEO វ័យ​​ក្មេង​លេច​​មុខ​​ក្នុង​​ព្រឹត្តិការ​​ណ៍សម្ពោធ Ms Office 365 កាល​ពី​ម្សិល​មិញ

  • 2017-01-18 03:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជា ឡង់​ដា ដែល​ជា​ស្ថាបនិក​​កម្មវិធី​កក់​សំបុត្រ​ឡាន​តាម​អនឡាញ​​ បាន​​លេច​មុខក្នុង​ព្រឹត្តិការសម្ពោធ​​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ការ​កម្មវិធី Microsoft Office 365 កាល​ពី​ម្សិល​មិញ។

លោក ជា ឡង់​ដា ស្ថាបនិក​​កម្មវិធី​កក់​សំបុត្រ​ឡាន​អនឡាញ BookMebus

​​អតីត​និស្សិត IT​និង​ជា CEO វ័យ​ក្មេងរូ​ប​នេះ ទទួល​បាន​ការ​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​​​ដើម្បី​មក​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ផ្ទុក​ឯកសារ​អនឡាញ (OneDrive) និង​កម្មវិធី​ការិយាល័យ​អនឡាញ​​ថ្មី​របស់​​ក្រុមហ៊ុន Microsoft គឺ Microsoft Office 365។

អតីត​ជយ​លាភី​លេខ ១ ក្នុង​កម្មវិធី Cambodia ITC Award 2016 រូប​នេះ​បាន​និយាយ​ថា កម្មវិធីការិយាល័យ​អនឡាញ​​ថ្មីរបស់​ក្រុមហ៊ុន Microsoft ​​​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់ Start up អាជីវកម្ម​ថ្មីៗ​ដូច​រូប​លោក ដោយ​ហេតុ​ផល​សំអាង​ពីរ​​ គឺ​ទី​មួយ ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ ទី​ពីរ ជួយ​ពន្លឿន​ការងារ​ឲ្យ​កាន់​តែ​ប្រសើរ ពោល​គឺ​​លោក​ចំណាយ​តែ​មួយ​ខែ ៥ ដុល្លារ​ប៉ុណ្ណោះ​ ដើម្បី​​​ប្រើ​ប្រាស់​សេវាកម្ម​​លើ​អនឡាញនេះ។ ជាង​នេះ​ទៀត Ms Office 365 អ​នុញ្ញាតិ​ឲ្យ​ប្រើ​បាន​គ្រប់​ទីកន្លែង និង​​​​​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ដែល​រវល់​ការងារ​​ការិយាល័យ​ច្រើន​​ ថែម​ទាំង​អាច​ទំនាក់​ទំនង​ធ្វើ​ការ​ជាមួយ​គ្នា​បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង​៕

ឡង់ដា ជយ​លាភី​លេខ១ ក្នុង​កម្មវិធី Cambodia ITC Award កាល​ឆ្នាំ 2016
វាគ្មិន​ចែក​រំលែក​បទពិសោធន៍​នៃ​ការ​ប្រើ Ms Office 365

អត្ថបទ៖ រក្សា