អស្ចារ្យ! កម្មវិធីរៀនទ្រឹស្ដីបើកបរលើទូរសព្ទ ដោនឡូតបានហើយ
- 2017-01-30 01:49:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យ! កម្មវិធីរៀនទ្រឹស្ដីបើកបរលើទូរសព្ទ ដោនឡូតបានហើយ
ចន្លោះមិនឃើញ
កម្មវិធីយល់ដឹងអំពីទ្រឹស្ដីនៃការបើកបរ (Cambodia Driving Rules ) បានដាក់ឲ្យដំណើរការ ដោនឡូតលើទូរសព្ទ ដោយឥតគិតថ្លៃហើយ។ នេះបើតាម ការផ្សព្វផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្មាននាទីមុននេះ។
សម្រាប់អ្នកប្រើប្រាស់ SmartPhone ប្រព័ន្ធប្រតិបត្តិការ iOs និង Android អាចទាញយកតាមរយៈ Link ខាងក្រោមនេះ៖
App Store (iOS)៖ http://dr.mpwt.gov.kh/ios
Play Store (Android)៖ http://dr.mpwt.gov.kh/android
សម្រាប់កម្មវិធីខាងលើនេះ ត្រូវបានបង្កើតឡើង ដើម្បីឲ្យសាធារណជនទាំងអស់យល់ដឹងអំពី៖
-យល់ដឹងពីទ្រឹស្ដីនៃការបើកបរ
-ធ្វើការប្រលងសាកល្បង អំពីទ្រឹស្ដី នៃការបើកបរ
-យល់ដឹងអំពីច្បាប់ និងបទដ្ឋានគតិយុត្តិ ទាក់ទង នឹងច្បាប់ចរាចរណ៍ផ្លូវគោក
-លេងកម្សាន្ត និងចែករំលែកចំណេះដឹង