អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍​ កំពុង​បារម្ភ​​ស្នាដៃ​ល្ខោន​ខោល​ គ្មាន​អ្នក​ទស្សនា

  • 2017-02-06 07:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ គល់ រានីឌី អ្នក​ផលិត​នៅ​ទូរទស្សន៍ MyTv ​បាន​ឲ្យ​ដឹង​ថា​លោក​កំពុង​តែ​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នៃ​ចំនួន​អ្នក​គាំ​ទ្រ​ក្នុង​ស្រុក​​នៅ​មាន​កម្រិត​ ​ជាមួយ​នឹង​ការ​ផលិត​កម្ម​វិធី​​ល្ខោន​ខោល​ ដែល​​ក្នុង​នោះ​លោ​ក​សំណូម​ពរ​ឲ្យ​ប្រជា​ពល​រដ្ឋ​ ងាក​មក​គាំ​ទ្រ​ស្នាដៃ​ល្ខោន​ខោល​ខ្មែរ​ឲ្យ​បាន​ច្រើន​ជាង​មុន​។

ល្ខោន​ខោល​ ឬ ល្ខោន​ពាក់​របាំង​មុខ​ គឺ​ជា​ល្ខោន​មួយ​ដែល​មាន​លក្ខណៈ​ចំណាស់​របស់​កម្ពុជា​មាន​ដើម​កំណើត​នៃ​ការ​សម្ដែង​មុន​សម័យ​អង្គរ។​​ វា​ត្រូវ​បាន​គេ​ជឿជាក់​ថា​បាន​ចាប់​ផ្ដើម​ក្នុង​អំឡុង​ប្រហែល​សតវត្ស​ទី៩​ តាម​រយៈ​ចម្លាក់​លឹប​ នៅ​តាម​ជញ្ជាំង​អង្គរ​មក​ម្ល៉េះ​​។ ដូច្នេះ​ដើម្បី​អភិរក្ស​​និង​ ចង់​ផ្សព្វ​ផ្សាយ​ដល់​កូន​ខ្មែរ​បាន​ទស្សនា​ ល្ខោន​ខោល​ខ្មែរ​ឲ្យ​ទូលំទូលាយ​ អ្នក​ផលិតកម្ម​វិធី​ គល់ រានីឌី បាន​លើក​យក​ឈុត​ឆាក​ខ្លះ​នៅ​ក្នុង​រឿង "រាមកេរ្ត៍" យក​​មក​សម្តែង​បែប​ទម្រង់​ល្ខោន​ខោល ​មក​ចាក់​ផ្សាយ​នៅ​ស្ថានីយ​ទូរទស្សន៍MyTv មក​ដល់​ពេល​នេះ​ដំណើរ​បាន​ជាង​ ៣​ខែ​ហើយ។​​​ ​​

អ្នក​ផលិតកម្ម​វិធី​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ដោយសារ​ការ​ស្រលាញ់​និង​ ចង់​អភិរក្ស​ ល្ខោន​ខោល​ ខ្មែរ​កុំ​ឲ្យ​បាត់បង់​​។ លោក​បាន​ព្យាយាម​លើក​យក​រាល់​កម្ម​វិធី​ដែល​ទាក់​ទង​នឹង​ ល្ខោន​ខោល​យក​មក​ផលិត​​ ក៏​ចង់​បង្ហាញ​ឲ្យ​មាន​ភាព​ទូលំទូលាយ​ដល់​ទស្សនិកជន​ទាំង​នៅ​ ទីក្រុង និង​តាម​បណ្ដា​ខេត្ត​ ឲ្យ​បាន​ទស្សនា​​សិល្បៈ​ល្ខោន​ខោល​នេះ​ ម្យ៉ាង​ក៏​ចង់​លើក​ទឹក​ចិត្ត​ និង​​ជួយ​​ជា​ការងារ​មួយ​ចំនួន​ដល់​ក្មេងៗ​ ​ដែល​បាន​ចូល​រួម​សម្ដែង​ក្នុង​កម្ម​វិធី​នេះ។ កម្មវិធី​​ល្ខោន​ខោល​នេះ​ផ្សាយ​រៀង​រាល់​ថ្ងៃ​ ច័ន្ទ អង្គារ ម៉ោង​ ៨.៣០ នាទី ដល់​ ៩.០០ នាទី​យប់។​​​​

កន្លង​មក​ធ្លាប់​មាន​បទ​ពិសោធន៍​ផលិត​ច្រើន​កម្មវិធីមក​ហើយ​នោះ អ្នក​ផលិតកម្ម​វិធី​របស់​ស្ថានីយ​ទូរទស្សន៍​MyTv ​អះអាង​ថា​​មិន​ត្រឹម​តែ​ផលិត​ទាក់​ទង​នឹង​ល្ខោន​ខោល​​មួយ​មុខ​នោះ​ទេ​​ដដែល​ប្រាប់​ថា​មាន​ទាំង ល្ខោន​ស្រមោល​ស្បែក​​តូច​ធំ និង​ចង់​ផលិត​កម្មវិធី​ដែល​មាន​ទាក់​ទិន​នឹង​ល្ខោន​​អាយ៉ៃ​ព្រម​ទាំង​យី​កេ​ថែម​ទៀត​ផង។

មក​ស្តាប់​ការ​រៀប​ចំ​ឆាក ក៏​ដូចជា​ដំណើរ​ការ​នៃ​ការ​លើក​យក​ល្ខោន​ខោល​មក​សម្តែង៖

អត្ថបទ៖ ថា ម៉ាលីដា

រូបថត៖​ផ្តល់សិទ្ធ​ដោយ គល់ រារីឌី