អត្ថន័យ​ពី​ក្រោយ​ឈ្មោះ​ក្រុម​ចម្រៀង K-pop ល្បី​​ ៨​ក្រុម មិន​សូវ​មាន​អ្នក​ដឹង

  • 2017-02-20 03:48:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​ត្បិត​តែ​ក្រុម​តារា​ចម្រៀង​ជា​ច្រើន​ត្រូវ​បាន​ទទួល​ការ​គាំ​ទ្រ​ និង​ស្គាល់​ពី​សំណាក់​មហាជន​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺ​រឿង​រ៉ាវ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ពី​ក្រោយ​ឈ្មោះ​ក្រុម​ល្បី​ៗ​ទាំង​នោះ​ ប្រិយមិត្ត​​មួយ​ចំនួន​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

១. EXO

ក្រុម​ចម្រៀង​ដែល​មាន​បង្កើត​ក្នុង​ឆ្នាំ​ ២០១២​មួយ​នេះ​បាន​ឆក់​យក​បេះ​ដូង​អ្នក​គាំ​ទ្រ​យ៉ាង​ច្រើន​នាក់​ទូ​ទាំង​ពិភព​លោក​។​ EXO ជា​ពាក្យ​កាត់​មក​ពី​ពាក្យ​ថា​ EXOPLANET ដែល​ជា​ភព​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះ អាទិត្យ​។​ មិន​ឲ្យ​ខុស​ពី​ន័យ​របស់​ឈ្មោះ​ក្រុម​ ពួក​គេ​បាន​បង្ហាញ​នូវ​ភាព​អង់អាច​ សមត្ថភាព​គ្រប់​ទម្រង់​ដែល​នេះ​គឺ​ពិតជា​គួរ​ឲ្យ​ស្ញប់​ស្ញែង​ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។​

២.​GIRLS' GENERATION

Girls' Generation ជា​ក្រុម​នារី​ដែល​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​អ្នក​គាំ​ទ្រ​ស្ទើរ​គ្រប់​ទី​កន្លែង​ ចាប់​តាំង​ពី​បទ​ចម្រៀង​ "Into The New World” ដោយ​សារ​រូប​សម្រស់​របស់​ពួក​គេ​ និង​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ពួក​គេ​។​ អស់​រយៈ​ពេល​ជាង​១០​ ឆ្នាំ​ទៅ​ហើយ​ដែល​ ក្រុម​តារា​ស្រី​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ក្រអៅ​បេះ​ដូង​របស់​អ្នក​គាំ​ទ្រ​ ប៉ុន្តែ​អ្វី​ដែល​ជា​ចម្ងល់​នោះ​គឺ​ថា​ តើ​ឈ្មោះ​ក្រុម​ "Girls's Generation” មាន​ន័យ​យ៉ាង​ដូច​ម្តេច​?​ "Girls's Generation” បក​ជា​ភាសា​កូរ៉េ​គឺ “Sonyeoshidae” ដែល​ពាក្យ​នីមួយៗ​មាន​ន័យ​ថា៖​ “So” ជា​ភាសា​កូរ៉េ​សំដៅ​លើ​ ក្រុម​នារី​ដែល​មាន​ទំនាក់​ទំនង​ល្អ​ក្នុង​ក្រុម​ “Nyeo” សំដៅ​លើ​ ភាព​ទាក់​ទាញ​ និង​គួរ​ឲ្យ​ស្រលាញ់​របស់​នារី​ “Shi” សំដៅ​លើ​ ភាព​ប្រែប្រួល​តាំង​ពី​ពេល​ចាប់​ផ្ដើម​ (ទាំង​សមត្ថភាព​សម្តែង​ ច្រៀង​ រាំ​ ភាសា​បរទេស​ គឺ​សុទ្ធ​តែ​ត្រូវ​បាន​ពង្រឹង​ដើម្បី​ផ្ដល់​នូវ​អ្វី​ដែល​ប្លែក​អស្ចារ្យ​ដល់​អ្នក​គាំ​ទ្រ)​ “Dae” សំដៅ​លើ​ ភាព​ជា​តំណាង​ឲ្យ​ម៉ាក​ផលិត​ផល​ល្បី​ៗ​។​

៣. BIG BANG

Big Bang កើត​មក​ពី​ពាក្យ​ "Big Bang Theory” ដែល​ជា​សញ្ញា​នៃ​សកល​លោក​ទាំង​មួល​។​ ឈ្មោះ​ក្រុម​នេះ​ តំណាង​ឲ្យ​ "Bang” ឫ​ " Explosion” ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​វិស័យ​ចម្រៀង​។​

៤. SISTAR

ឈ្មោះ​ក្រុម​ដែល​មាន​សមាជិក​៤​ នាក់​មួយ​នេះ​ត្រូវ​បាន​បង្កើត​ ដោយ​យក​ពាក្យ​ពីរ​ មក​បញ្ចូល​គ្នា​ គឺ​ "Sister” និង​ "Star” តាម​រយៈ​ឈ្មោះ​នេះ​គឺ​អាច​បង្ហាញ​ឲ្យ​ដឹង​ពី​សមត្ថភាព​សិល្បៈ​របស់​ពួក​គេ​ បូក​រួម​នឹង​ភាព​រួស​រាយ​ និង​គួរ​ឲ្យ​ស្រលាញ់​របស់​សមាជិក​ទាំង​៤​របស់​ SISTAR បាន​ផង​ដែរ​។​

៥. GOT7

ឈ្មោះ​ GOT7 ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​ទៅ​តាម​ លេខ​៧​ ដែល​ជា​លេខ​នាំ​សំណាង​ ហើយ​ក៏​ជា​ ចំនួន​សមាជិក​នៅ​ក្នុង​ក្រុម​ដែរ​ ដូច្នេះ​សរុប​មក​ GOT7 មាន​ន័យ​ថា​ "មនុស្ស​៧​នាក់​ដែល​មាន​សំណាង​ល្អ"​។​

៦. TWICE

ក្រុម​នារី​ដែល​មាន​សមាជិក​៩ នាក់​ TWICE ជា​ក្រុម​ចម្រៀង​ដែល​សព្វ​ថ្ងៃ​កំពុង​ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​គួរ​សម​ដែរ​ពី​សំណាក់​បណ្ដា​អ្នក​គាំ​ទ្រ​ ដោយ​សារ​សមត្ថភាព​ពី​ធម្មជាតិ​ គួប​ផ្សំ​នឹង​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​សមាជិក​ទាំង​អស់​ផង​ដែរ។​ បទ​ចម្រៀង​ដំបូង​ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​គឺ​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា​ "CHEER UP” ។​ ដោយ​សារ​ភាព​ជោគ​ជ័យ​ ដ៏​មិន​គួរ​ឲ្យ​ជឿ​នេះ​ ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ទាំង​អស់​ឆ្ងល់​ថា​ តើ​ក្រុម​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ JYP មួយ​នេះ​មាន​វិធី​សាស្ត្រ​អ្វី​នៅ​ពី​ក្រោយ​ភាព​ជោគ​ជ័យ​មួយ​នេះ​ ហើយ​ឈ្មោះ​មាន​ន័យ​បែប​ណា​?​ យោង​តាម​អ្វី​ដែល​ JYP បាន​បក​ស្រាយ​ គោល​ដៅ​របស់​ TWICE គឺ​ផ្លាស់​ប្ដូរ​អារម្មណ៍​អ្នក​គាំ​ទ្រ​ពីរ​ដង​ជាមួយ​​ការ​សម្ដែង​របស់​ពួក​គេ​គឺ​ ទី​មួយ​តាម​រយៈ​ការ​ស្ដាប់​ មួយ​ទៀត​តាម​រយៈ​ការ​មើល​។​

៧. 2PMនិង2AM

ក្រុម​ទាំង​ពីរ​ដែល​ស្ថិត​នៅ​ក្រោម​ផលិត​កម្ម​ JYP នេះ​ត្រូវ​បាន​បង្កើត​នៅ​ក្នុង​ឆ្នាំ​២០០៨​ បើ​ទោះ​បី​ក្រុម​ទាំង​ពីរ​នេះ​ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ជា​ក្រុម​បង​ប្អូន​បង្កើត​ ក៏​ប៉ុន្តែ​ចំពោះ​ប្រភេទ​បទ​ចម្រៀង​របស់​ពួក​គេ​គឺ​ខុស​គ្នា​។​ ចំពោះ​ 2PM បទ​ចម្រៀង​របស់​ពួក​គេ​មាន​ភាព​កន្ត្រាក់​អារម្មណ៍​ពេញ​ដោយ​ថាមពល​ និង​សម្រាប់​បម្រើ​អារម្មណ៍​ពេល​ថ្ងៃ​។​ រីឯ​បទ​ចម្រៀង​របស់​ 2AM គឺ​ មាន​លក្ខណៈ​អន្លង់អន្លោច​ មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​បំផុត​ សម្រាប់​បំពេ​អារម្មណ៍​ពេល​ចូល​គេង៕​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី