ស្ងាត់ៗ ផលិតកម្មធំៗ ៣ របស់ ហង្សមាស កំពុងសម្រុកធ្វើបទនិពន្ធថ្មីសម្រាប់តារាចម្រៀងទាំងអស់
- 2017-02-22 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ ផលិតកម្មធំៗ ៣ របស់ ហង្សមាស កំពុងសម្រុកធ្វើបទនិពន្ធថ្មីសម្រាប់តារាចម្រៀងទាំងអស់
ចន្លោះមិនឃើញ
ផលិតកម្មទាំង ៣ របស់ហង្សមាស គឺ រស្មីហង្សមាស ភ្លេងរេចខត (Pleng Records) និង វីប្រូដាកហ្សិន (We Productions) កំពុងញាប់ដៃធ្វើបទនិពន្ធថ្មីៗព្រមៗគ្នាតែម្ដងសម្រាប់គ្រប់តារាចម្រៀងទាំងអស់ នៅឆ្នាំ២០១៧ នេះ។ នេះបើយោងតាមប្រភពផ្ទៃក្នុងហ្សងមាស បង្ហើបប្រាប់ Sabay។
ប្រភពដដែលសុំមិនបញ្ចេញឈ្មោះ បន្តថា ហង្សមាស ប្ដេជ្ញានឹងធ្វើឲ្យឆ្នាំ២០១៧ នេះ សម្បូរបទ original songs ពីរោះៗជាច្រើន ហើយថែមទាំងសម្រុកចេញបទទាំងនោះក្នុងពេលតែមួយថែមទៀតផង។
យុទ្ធសាស្ត្រនេះ ធ្វើឡើង ស្របពេលដែលស្នាដៃបទចម្រៀងនិពន្ធថ្មីៗ កំពុងទទួលការគាំទ្រយ៉ាងពេញទំហឹងពីអ្នកគាំទ្រ ជាពិសេសយុវវ័យតែម្ដង។
ចាំមើលទាំងអស់គ្នាណា៎ ថាតើឆ្នាំ២០១៧ រស្មីហង្សមាស ភ្លេងរេចខត និង វីប្រូដាកហ្សិន នឹងមានបទអីពីរោះៗខ្លះជូនដល់អ្នកគាំទ្រ៕