សាប៊ូ​ដុស​មុខ​មក​ដល់​ថ្មី​ទៀត​ហើយ តែ​លើក​នេះ​ផ្សំ​ពី​ឱសថ​បុរាណ

  • 2017-03-02 06:57:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាប៊ូ Protex បាន​សម្ពោធ​ផលិតផល​ថ្មី មាន​ឈ្មោះ​ថា Protex Thai Therapy ចម្រាញ់​ពី​ឱសថ​បុរាណ​ធម្មជាតិ ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​សុខភាព​ល្អ កាល​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៧។

កម្មវិធី​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន ដោយ​មាន​ការចូលរួម​សម្ដែង​ដោយ កញ្ញា រ៉េត ស៊ូហ្សាណា ការ​លេង​ហ្គេម​សប្បាយៗ ដើម្បី​ឈ្នះ​រង្វាន់ និង​សាក​ល្បង​ផលិតផល​ដោយ​ឥត​គិត​ថ្លៃ។

Protex Thai Therapy មាន ២ ប្រភេទ ដែល​មាន​សារធាតុ​ចម្រាញ់​ពី​ឱសថ​បុរាណ​ធម្មជាតិ ដូចជា​អំពិល រមៀត ថាណាខា វីតាមីន C និងE បង្កើត​ឡើង​ដោយ​អ្នក​ជំនាញ​សុខភាព​ស្បែក​របស់​សាប៊ូ Protex ជួយ​ឲ្យ​ស្បែក​មុខ​ស្រស់​ស្អាត និង​ភ្លឺ​បែប​ធម្មជាតិ។

អាច​រក​ទិញ​បាន​គ្រប់​ទីផ្សារ​កម្ពុជា និង​ទិញ​បាន​តាម​រយៈ​ការ​ផ្សព្វផ្សាយ​លក់​សាប៊ូ Protex Thai Therapy នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា​កណ្ដាល តាកែវ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​កំពង់ចាម៕

ដោយ៖ វិទូ

អត្ថបទថ្មី