ការងារ​ ២​តំណែង កំពុងមាន​សន្ទុះ​ខ្លាំង​ក្នុង​ទីផ្សារ​ការងារ​នៅ​កម្ពុជា

  • 2017-03-07 06:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​​ប្រចាំ​ឆ្នាំ​របស់ everjobs.com.kh ដែល​ជា​គេហទំព័រ​អ៊ីន​ធឺណេត​សម្រាប់​ស្វែង​ការងារ​ធ្វើ​ឈាន​មុខ​គេ​នៅ​កម្ពុជា បាន​ឱ្យ​ដឹង​ថា មុខ​ដំណែង​លំដាប់​ជួរ​មុខ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​រយៈពេល ២​ឆ្នាំ​ជាប់​ៗ​គ្នា​នេះ គឺ​មុខ​ដំណែង​ក្នុង​ផ្នែក​ធនាគារ​ និង​បដិសណ្ឋារកិច្ច​។

តាម​របាយការណ៍ មាន​អ្នក​ស្វែង​រក​ការងារ​តាម​រយៈ Everjobs.com.kh ​ក្នុង​មុខ​ដំណែង​ធនាគារ​នេះ រហូត​ដល់​១២% ក្នុង​ចំណោម​មុខ​ដំណែង​ជា​ច្រើន។ មូលហេតុ​នេះ ដោយសារ​បច្ចុប្បន្ន​កម្ពុជា​កំពុង​មាន​ការ​រីក​ចម្រើន​ជា​ខ្លាំង​ទៅ​វិស័យ​ធនាគារ​ ក្នុង​នោះ​មាន​ស្ថាប័ន​ហិរញ្ញវត្ថុ​ជា​ច្រើន​បាន​ធ្វើ​ការ​ចុះ​បញ្ជី​ជា​​បន្ត​បន្ទាប់​នៅធនាគារជាតិ។ ដូច្នេះ​ហើយ​ទើប​មាន​និស្សិត​ជា​ច្រើន​នៅ​តែ​ជ្រើស​រើស​​ជំនាញ​នេះ​ដើម្បី​សិក្សា​។

ចំពោះ​មុខ​ដំណែង​បដិសណ្ឋារកិច្ច​វិញ ក៏​ជា​មុខ​ដំណែង​លំដាប់​ជួរ​មុខ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ តាម​រយៈ​របាយការណ៍​របស់ Everjobs.com.kh ក្នុង​ឆ្នាំ​២០១៦ មាន​ក្រុមហ៊ុន​ជា​ច្រើន​ធ្វើ​ការ​ជ្រើសរើស​បុគ្គលិក​ក្នុង​មុខ​ដំណែង​នេះ​រហូត​ដល់​ជាង ៣០០ កន្លែង​។ ​ដូច្នេះ​ហើយ​មុខ​ដំណែង​នេះ​នៅ​តែ​មាន​តម្រូវ​ការ​ខ្លាំង ដោយសារ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ភាព​រីកចម្រើន​ខ្លាំង​ក្នុង​វិស័យ​ទេសចរ ហើយ​ក៏​ជា​វិស័យ​ចម្បង​មួយ​របស់​កម្ពុជា​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិឱ្យរីកចម្រើន។

របាយការណ៍របស់គេហទំព័រ Everjobs.com.kh

ដោយឡែក ផ្នែក​ព័ត៌មាន​វិទ្យា​វិញ ជា​មុខ​តំណែង​មួយ​កំពុង​មាន​ការ​កើន​ឡើង​ចំពោះ​អ្នក​ស្វែង​រក​ការងារ​​ក្នុង​ប្រទេស​កម្ពុជា​​។ ​ប៉ុន្តែ​តាម​របាយការណ៍​ដដែល​បាន​ឱ្យ​ដឹង​ផង​ដែរ​​ថា មុខ​ដំណែង​នេះ​កំពុង​ជួប​ផល​លំបាក​ក្នុង​ការ​ជ្រើស​រើស​បុគ្គលិក ក្នុង​នោះ​យោង​តាម​របាយការណ៍ ​Digital Rain ដែល​បង្ហាញ​តាម​រយៈ​ Everjobs បាន​បង្ហាញ​ថា ៧៤% នៃ​និយោជក​តាម​អង្គភាព​នីមួយៗ​ កំពុង​ពិបាក​ក្នុង​ស្វែង​រក​បុគ្គលិក​ផ្នែក​ព័ត៌មាន​វិទ្យា​នេះ​៕ ​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម