ប្រជ្រុយពិសេស ៧កន្លែងនេះ អាចបង្ហាញប្រាប់ថា អ្នកជាមនុស្សបែបណា
- 2017-03-20 03:37:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជ្រុយពិសេស ៧កន្លែងនេះ អាចបង្ហាញប្រាប់ថា អ្នកជាមនុស្សបែបណា
ចន្លោះមិនឃើញ
ប្រជ្រុយ នៅលើផ្ទៃមុខ ឬដងខ្លួន តែងតែទាក់ទាញចំណាប់អារម្មណ៍អ្នកដទៃ ហើយថែមទាំងអាចបង្ហាញច្រើន អំពីមនុស្សនោះទៀតផង។
#១ ប្រជ្រុយនៅសៀតផ្កា
ប្រសិនបើអ្នកមានប្រជ្រុយនៅសៀតផ្កា អ្នកគឺជាមនុស្សដែលមានឱកាសច្រើន សម្រាប់ការធ្វើដំណើរ។ វាអាចជាការធ្វើដំណើរទៅកាន់ប្រទេសផ្សេង ឬការធ្វើដំណើរដែលគ្រាន់តែធ្វើឲ្យអារម្មណ៍សប្បាយរីករាយ។
#២ ប្រជ្រុយនៅលើខ្ទង់ច្រមុះ
ប្រជ្រុយបែបនេះអាចបញ្ជាក់ថា អ្នកនឹងមានការងារ ឬអាជីពជោគជ័យមួយ។ វាអាចជាការដំឡើងតំណែង ដំឡើងប្រាក់ខែ ឬទទួលបានការងារដែលអ្នកពេញចិត្ត ដោយវាអាស្រ័យលើអ្នកប៉ុណ្ណោះ ប៉ុន្តែអ្នកប្រាកដជាមានការជំរុញ និងលើកស្ទួយ។
#៣ ប្រជ្រុយនៅក្រោមចិញ្ចើម
ប្រសិនបើអ្នកមានប្រជ្រុយនៅចន្លោះភ្នែក និងចិញ្ចើម មានន័យថា អ្នកជាមនុស្សដែលចេះផ្លាស់ប្ដូរ និងអាចស្វែងរកវិធីមួយដើម្បីនៅជាមួយអ្នកដទៃ។ មិនតែប៉ុណ្ណោះ អ្នកអាចក្លាយជាមេដឹកនាំ ដែលគួរឲ្យទុកចិត្តបំផុតម្នាក់ទៀតផង។
#៤ ប្រជ្រុយនៅលើបបូរមាត់
មនុស្សដែលមានប្រជ្រុយនៅត្រង់នេះ គឺមានភាពទាក់ទាញ និងចេះស្រុះស្រួលគ្នា ហើយជាមនុស្សដែលខ្វាយខ្វល់ច្រើន ចំពោះអ្វីគ្រប់យ៉ាងដែលនៅជុំវិញពួកគេ។
#៥ ប្រជ្រុយនៅថ្ពាល់
ជាធម្មតា វាគឺជាលក្ខណៈពិសេសនៃមេដឹកនាំដ៏រឹងមាំម្នាក់។ មនុស្សដែលមានប្រជ្រុយបែបនេះ តែងទទួលបានភាពជោគជ័យ និងគួរឲ្យចាប់អារម្មណ៍ខ្លាំង។
#៦ ប្រជ្រុយនៅបាតដៃ
ប្រជ្រុយនៅលើបាតដៃ គឺជាលក្ខណៈនៃមនុស្ស ដែលចូលចិត្តស្ថេរភាព។ ពួកគេកម្រជួបប្រទះបញ្ហា និងមានសេដ្ឋកិច្ចល្អ។
#៧ ប្រជ្រុយនៅបាតជើង
ប្រជ្រុយបែបនេះតែងកើតមានចំពោះមនុស្សដែលស្រលាញ់ អ្វីដែលថ្មី ការធ្វើដំណើរច្រើន រីករាយនឹងការបរិភោគអាហារជាច្រើន និង ចូលចិត្តការទំនាក់ទំនងគ្នា។ មនុស្សបែបនេះ គឺមានការពេញនិយម ហើយអាចដឹកនាំអ្នកដទៃ ឲ្យដើរជាមួយពួកគេបានយ៉ាងងាយស្រួល៕