មុនទិញម៉ាស៊ីនត្រជាក់ ត្រូវគិតលើអីខ្លះ?
- 2017-04-19 08:05:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនទិញម៉ាស៊ីនត្រជាក់ ត្រូវគិតលើអីខ្លះ?
ចន្លោះមិនឃើញ
មេឃខែនេះក្ដៅខ្លាំង ក្ដៅដល់ចង់បែកក្បាលថ្ងៃខ្លះ។ ក្ដៅរឿងមួយ រឿងហប់ខ្យល់រឿងមួយទៀត ធ្វើឲ្យបែកញើសស្អុះស្អាប់តប់ប្រមល់ក្នុងខ្លួន។ ខ្លះក៏សម្រេចចិត្តទិញម៉ាស៊ីនត្រជាក់ជាជំនួយក្នុងកាលៈទេសៈបែបនេះ ខណៈមុននឹងសម្រេចទិញម៉ាស៊ីនត្រជាក់ណាមួយល្អប្រើបានយូរ ត្រជាក់ស្រួល មិនសូវស៊ីភ្លើង ត្រូវគិតលើកត្តាមួយចំនួនសិន។
១. ទំហំបន្ទប់
ដាក់ម៉ាស៊ីនត្រជាក់ ត្រូវអាស្រ័យទៅលើទំហំបន្ទប់។ បើបន្ទប់តូច ដាក់កម្លាំងម៉ាស៊ីនធំពេក ធ្វើឲ្យខ្ជះខ្ជាយលុយ ទិញថ្លៃហើយ ស៊ីភ្លើងទៀត។ តែបើបន្ទប់ធំដាក់កម្លាំងម៉ាស៊ីនតូចពេក ធ្វើឲ្យបន្ទប់មិនត្រជាក់ កាន់តែខាតលើសមុន។ អ្នកអាចសាកសួរអ្នកលក់ពីទំហំកម្លាំងម៉ាស៊ីនត្រជាក់ប៉ុណ្ណា ត្រូវនឹងទំហំបន្ទប់ប៉ុណ្ណា។
២. ទីតាំង
ទីតាំងក៏សំខាន់ដែរ។ ឧទាហរណ៍ថា នៅកន្លែងធ្វើការ បន្ទប់អ្នកបែរមុខចំកម្ដៅព្រះអាទិត្យ ក៏មិនល្អដែរ ព្រោះរសៀលបន្តិច កម្ដៅចាប់ផ្ដើមចាំងចូលមក កម្លាំងម៉ាស៊ីនត្រជាក់ត្រឹម ១ សេះកន្លះ ក៏ជួយឲ្យត្រជាក់មិនបានដែរ។ ឯនៅផ្ទះវិញ បើបន្ទប់មានបង្អួចច្រើន កម្លាំងត្រជាក់កាន់តែខ្សោយ ដោយសារបង្អួចបានបក់នាំជាតិត្រជាក់ចេញ និងក្ដៅចូល។
៣. ចំនួនមនុស្ស
ករណីបន្ទប់តូចមួយ ហើយផ្ទុកមនុស្សច្រើននាក់ កម្លាំងម៉ាស៊ីនត្រជាក់ល្មមៗទប់មិនជាប់ទេ។
៤. គ្រឿងអគ្គិសនីក្នុងបន្ទប់
ឧបករណ៍អគ្គិសនីភាគច្រើន បញ្ចេញកម្ដៅ ជាពិសេស ភ្លើងអំពូលដែលពន្លឺបញ្ចេញកម្ដៅ នឹងកាត់បន្ថយភាពត្រជាក់។
៥. តម្លៃ
តម្លៃអាចថាសំខាន់ជាងគេ ហើយធានាបានប៉ុន្មានឆ្នាំ ឆាប់ខូចដែរអត់? ម៉ាស៊ីនត្រជាក់ខ្លះ តម្លៃថ្លៃដោយសារប្រេន តែគុណភាពវិញបែរជាមិនសមតម្លៃ។ ខ្លះទៀតប្រេនល្អ ហើយតម្លៃល្អ។ ឧទាហរណ៍ ម៉ាស៊ីនត្រជាក់របស់ Samsung ជាដើម។
៦. ប្រេន (Brand)
ងាយស្រួលបំផុត ពោលគឺម៉ាស៊ីនត្រជាក់ទើបចេញថ្មី Samsung 8 pole Digital inverter 2017 នេះ មានប្រយោជន៍ខ្លាំង។
-សន្សំសំចៃភ្លើង៖ សម្រាប់អ្នកដែលបារម្ភរឿងចំណាយលើថ្លៃភ្លើងអស់ច្រើនក្នុងមួយខែៗនោះ ពេលនេះលែងសូវជាបញ្ហាហើយ ដោយសារម៉ាស៊ីនត្រជាក់ Samsung 8 pole Digital inverter 2017 អត់សូវស៊ីភ្លើង ថែមទាំងមានសន្សំសំចៃខ្លាំងរហូតមិននឹកស្មានដល់។
-ត្រជាក់លឿន៖ ជាមធ្យមម៉ាស៊ីនធម្មតា នៅពេលបើកប្រើ អាចចំណាយពេលរហូតទៅដល់កន្លះម៉ោង តែ Samsung 8 pole Digital inverter 2017 ចំណាយត្រឹម ១៨ នាទីប៉ុណ្ណោះ គឺត្រជាក់ខ្លាំងតែម្ដង។ ជួយសន្សំទាំងថវិកា ហើយឆាប់ត្រជាក់ទៀត៕