ទេព​មច្ឆា​ Jun Ji Hyun ប៉ះ​កំលោះ​សង្ហា​ Lee Min Ho នៅ​ប៉ុស្ដិ៍ហង្សមាស ឆាប់ៗ

  • 2017-05-06 05:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នកគាំទ្រ​រឿង​កូរ៉េ​ប្រាកដ​ជា​ស្គាល់​ច្បាស់​កំពូល​តារា​ភាព​យ​ន្ត​កូរ៉េ Lee Min Ho និង​ភាព​យ​ន្ត​ដ៏​ល្បី​កក្រើក​ដែល​ទើប​បញ្ចាំង​ថ្មីៗ​នេះ​នៅ​ទូរទស្សន៍​កូរ៉េ គឺ​រឿង The Legend of the Blue Sea ។ ឥលូវ​នេះ ហង្ស​មាស​ទទួល​សិទ្ធិ​ផ្តាច់​មុខ​បញ្ចាំង​រឿង​ភាគ​ល្បី​លេខ​១​របស់​ប្រទេស​កូរ៉េ ក្រោម​ចំណង​ជើង​ជា​ភាសា​ខ្មែរ ទេព​មច្ឆា​ឆ្លង​ជាតិ ។

ខ្សែ​ភាព​យ​ន្ត​ភាគដ៏​ល្បី​កក្រើក​នេះ​នឹង​បញ្ចាំង​ក្នុង​ពេល​ពេល​ឆាប់ៗ​នេះ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV​និង​រស្មី​ហង្ស​មាស HDTV ។ Lee Min Ho គឺជា​តួឯក​ប្រុស រីឯ Jun Ji Hyun ដែល​ជា​តារា​ស្រី​ដ៏​ល្បី​ក្នុង​វិស័យ​ភាព​យ​ន្ត​កូរ៉េ ដើរតួ​ជា នាង​មច្ឆា ត្រូវ​គេ​ចាប់​បាន ហើយ​រស់នៅ​ក្នុង​ពិភព​មនុស្ស​។

ភាពយន្ត​ភាគ​បែប​ព្រេង​និទាន​ដែល​ជា​ការ​ត្រលប់​វិញ​របស់ Lee Min Ho និង​ Jun Ji Hyun នៅ​ក្នុង​ពិភព​ថ្មី។ ក្នុង​នោះ​តួឯក​ប្រុស​បាន​បង្រៀន​នាង ​ពីវិធី​រស់នៅ​ជា​មនុស្ស មិន​តែប៉ុណ្ណោះ​នាង​ក៏​មាន​វេទមន្ត​សម្រាប់​ជួយ​ការពារ​ខ្លួន​​ខ្លះដែរ។ តើ​ស្នេហា​រវាង នាង និង Lee Min Ho ល្អមើល​យ៉ាងណា សូម​រង់ចាំ​ទាំង​អស់​គ្នា​។

ទស្សនា trailer នៅ​ទី​នេះ​៖ ​https://www.facebook.com/RasmeyHangMeasHDTV/videos/1861004687509008/​ ​ ​

ដោយ៖ ថា ម៉ាលីដា