The Voice Kids Cambodia កំពុង​ស្វែងរក​កុមារ​ដែល​មាន​សំឡេងល្អ​

  • 2017-05-06 06:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ប្រឡង​ច​ម្រៀង​កុមារ លំដាប់ថ្នាក់​ពិ​ភព​លោក ដ៏​ល្បី​កក្រើក The Voice Kids Cambodia ឥឡូវ​នេះ​បាន​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​កំ​ពុង​ស្វែង​រក​កុមារ​ដែល​មាន​សម្លេង​ល្អ​។

ជយលាភី​នឹង​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​សាលា​អន្តរជាតិ​ ដំណើរ​កម្សាន្ត​នៅ​បរទេស សរុប​ជា​ទឹកប្រាក់ 100 លាន​រៀល និង​ក្លាយ​ជា​តា​រា​ចម្រៀង​អាជីព វ័យក្មេង​កុងត្រា​ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស ។ ​

​កុមារ​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់ ១៤ ឆ្នាំ អាច​ដាក់ពាក្យ​ប្រឡង​ថ្ងៃ​នេះ ដើម្បី​ក្លាយ​ខ្លួនជា​តា​រាចម្រៀង​អាជីព​វ័​យ​ក្មេង​ដំ​បូ​ង​គេ ។ ចាប់ផ្ដើម​លក់ និង​ទទួល​ពាក្យ​សុំ​ប្រឡង​នៅ៖ ​ ​-​​ក្រុមហ៊ុន ហង្ស​មាស វីដេអូ​

​-​​តាម​ដំណាង​ចែកចាយ​ផលិតផល និង​កា​រិ​យាល័យ​ប្រចាំ​តំ​បន់​របស់​ក្រុមហ៊ុន ខ្មែរ​ប៊ែរ​វើរី​ជី​ស លីមីត​ធី​ត (KHMER BEVERAGES Co,. Ltd.)​

​-​​នៅតាម​ស្ថានីយ​ប្រេងឥន្ធនៈ តូ​តា​ល់ (TOTAL) ទូទាំង​ខេត្ត​ក្រុង

​-​​និង​តាម​បណ្តា​ហាង​ក្នុង​ក្រុង​ភ្នំពេញ​ដែល​មាន​បិត​poster The Voice Kids Cambodia ដូចជា Chatime, Domino’s Pizza, Big Apple Donuts & Coffee ជាដើម​។​

​ប្អូនៗ​ក៏​អាច​ថត​នូ​វ​វីដេអូ​បង្ហាញ​សមត្ថភាព​រួច​ផ្ញើ​ចូល​ក្នុង​ប្រអប់​សារ​របស់​ទំព័រ​ហ្វេស​បុក​ផ្លូវការ https://www.facebook.com/thevoicekidscambodia​

​ ​លក្ខខណ្ឌ និង​កាលបរិច្ឆេទ​ចូលរួម​ប្រឡង​តាម​ខេត្ត​សូម​មើល​ទី​នេះ ​https://www.facebook.com/thevoicekidscambodia/photos/a.812598255559330.1073741828.796244443861378/815235865295569/?type=3&theater​ ​https://www.facebook.com/thevoicekidscambodia/videos/813042532181569/​ ​ ​

ដោយ៖ ថា ម៉ាលីដា