ម៉ាស៊ីនត្រជាក់ទិញមិនទាន់បានអីផង ម៉េចចេះតែខូចនេះ ខូចនោះ ឬលាន់សំឡេង។ ទាក់ទងនឹងបញ្ហានេះ លោក សាន ប៊ុនថន អ្នកបណ្ដុះបណ្ដាលម៉ាស៊ីនត្រជាក់ Samsung បានប្រាប់ពីកំហុស ៥ ដែលនាំឲ្យកើតបញ្ហាទាំងនេះ៖
-
អ្នកដំឡើង៖ ៦០% នៅកម្ពុជា ជាងដំឡើងមិនតាមបច្ចេកទេសត្រឹមត្រូវ ឬកិបកេងជាដើម។ ឧទាហរណ៍ដំឡើងម៉ាស៊ីនត្រជាក់តម្រូវឲ្យប្រើធ្យូង តែភាគច្រើនប្រើហ្គាស៍ ព្រោះងាយស្រួលជាង។ ប្រើហ្គាស៍ក្នុងការដំឡើងអាចធ្វើឲ្យម៉ាស៊ីនត្រជាក់រត់មិនស្រួល ពោលគឺខ្យល់រត់មិនបានល្អ។
-
អ្នកប្រើ៖ អ្នកខ្លះចង់ចំណេញពេក ឬខ្លាចជាងកិបកេង ដូចជា រឿងទុយយោជាដើមដែលតម្រូវឲ្យប្រើពី ២ ទៅ ១៥ ម៉ែត្រ តែអ្នកប្រើទាមទារឲ្យប្រើតិចតាមតែអាចធ្វើបាន ដែលធ្វើឲ្យចំហាយហ្គាស៍មិនសុទ្ធ ហើយអំពែឡើងហួសធម្មតា។ បញ្ហានេះធ្វើឲ្យម៉ាស៊ីនត្រជាក់កាន់តែស៊ីភ្លើងខ្លាំង។
-
ផលិតផល៖ ក្នុង ១០០ ក៏អាចមាន ១ ដែរ ដែលមានបញ្ហា ព្រោះតែការដឹកជញ្ជូន ឬកត្តាផ្សេងៗជាដើម។ ចឹងហើយទើបមានការធានា ដូចនៅ Samsung ជាដើម ទិញម៉ាស៊ីនត្រជាក់ 8 Pole Digital Inverter ថ្មីនេះ មានធានារហូតដល់ ១០ឆ្នាំ ។
-
ជាប់ជញ្ជាំងពេក៖ កញ្ច្រែងក្ដៅរបស់ម៉ាស៊ីនត្រជាក់ត្រូវនៅប្រមាណ ៣ - ៤ ម៉ែត្រពីជញ្ជាំង បើជិតជាងនឹង បញ្ហាប្រាកដជាមានដោយមិនដឹងខ្លួន ព្រោះតែចំហាយក្ដៅមិនបញ្ចេញទៅឆ្ងាយ ធ្វើឲ្យម៉ាស៊ីនត្រជាក់មិនត្រជាក់។
-
ភ្លើងខ្សោយ៖ បើភ្លើងខ្សោយមិនដល់កម្រិតញឹកញាប់ ប្រាកដជាជួបបញ្ហាមិនខាន ទោះបីជាម៉ាស៊ីនត្រជាក់នោះធន់ប៉ុណ្ណាក៏ដោយ។ តែអ្នកក៏អាចប្រើឧបករណ៍ជំនួយផងដែរ បើផ្ទះអ្នកមានបញ្ហានេះ៕