ម៉ាស៊ីនត្រជាក់ ពេលដាក់ប្រើភ្លាម មិនសូវជាមានបញ្ហាប៉ុន្មានទេ តែក្រោយប្រើបាន ២-៣ខែ អ្នកខ្លះក៏ជួបបញ្ហាដោយកត្តាផ្សេងៗ។ ក្រោយជួបជាមួយលោក សាន ប៊ុនថន អ្នកបណ្ដុះបណ្ដាលម៉ាស៊ីនត្រជាក់ Samsung រួចមក លោកបានលើកឡើងថា បើមានលេចចេញសញ្ញា ៣ ចំណុចដូចខាងក្រោម អ្នកគួរតែហៅជាងមកមើល៖
-
ថយភាពត្រជាក់៖ អ្នកបណ្ដុះបណ្ដាលរូបនេះបានលើកឧទាហរណ៍មួយគឺ ភ្លើងខ្សោយដែលបណ្ដាលឲ្យម៉ាស៊ីនត្រជាក់ដំណើរការមិនអស់កម្លាំង។ អ៊ីចឹង បើទុកបែបនេះយូរទៅ អាចធ្វើឲ្យខូច Compressor ហើយអ្នកនឹងចំណាយកាន់តែច្រើន។ តែសម្រាប់អ្នកប្រើម៉ាស៊ីនត្រជាក់ Samsung ស៊េរីថ្មី 8 Pole Digital Inverter មិនជាបញ្ហាអីទេ ព្រោះធានា Compressor ដល់ទៅ ១០ ឆ្នាំឯណោះ។
-
លាន់សំឡេង៖ ចំណុចនេះអាចមកពីការដំឡើងម៉ាស៊ីនត្រជាក់ដោយប្រើទុយយោខ្លីពេក ដែលនាំឲ្យហ្គាស៍ (Gas) ពុះមិនអស់នាំឲ្យក្លាយជាចំហាយទឹកចូលទៅក្នុង Compressor។ បើចូលទៅ ខូចតែ Compressor ម្យ៉ាងមិនជាអីប៉ុន្មានទេ តែពេលខ្លះនាំឲ្យខូចផ្នែកផ្សេងៗដែលត្រូវដូរអស់លុយច្រើន។ ម៉ាស៊ីនត្រជាក់ Samsung ថ្មីនេះក៏ធានាលើផ្នែកផ្សេងៗក្នុងរយៈពេល ១ ឆ្នាំផងដែរ។
-
ស៊ីភ្លើងជាងមុន៖ បញ្ហានេះអាចមកពីម៉ាស៊ីនត្រជាក់កកដីនៅសំណាញ់ច្រើនពេក ដែលធ្វើឲ្យម៉ាស៊ីនត្រជាក់ត្រូវប្រឹងខ្លាំងជាងមុនដើម្បីបញ្ចេញខ្យល់។ ត្រូវឧស្សាហ៍លាងសម្អាតវាតាមដែលអាចធ្វើបាន ហើយបើមិនចេះលាងទេ មើលវីដេអូខាងក្រោមដែលលោក សាន ប៊ុនថន បង្ហាញពីភាពងាយស្រួលក្នុងការលាងសម្អាតលើ 8 Pole Digital Inverter ៖
ការបង្ហាញពីរបៀបលាងសម្អាត៖