ចំណុច​ល្អ និង​មិន​ល្អ​ដែល​អ្នក​ប្រើ​ម៉ាស៊ីន​ត្រជាក់​មិន​បាន​ដឹង

  • 2017-05-31 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធម្មតា​ អី​ក៏​ដោយ​តែង​មាន​ចំណុច​ល្អ​ និង​មិន​ល្អ។ ម៉ាស៊ីន​ត្រជាក់​ដូច​គ្នា​អ៊ីចឹង តិច​ថា​ត្រជាក់​ស្រួល​ទៅ! វា​ក៏​មាន​បញ្ហា​ប៉ះ​ពាល់​ដែរ បើ​យើង​មិន​បាន​រើស​ម៉ាក និង​ប្រើ​ប្រាស់​ឲ្យ​ត្រឹម​ត្រូវ។   សំឡេង​រំខាន ជ្រាប​ទឹក ផ្ដាសាយ​ ស្បែក​ស្ងួត ជា​បញ្ហា​ដែល​នៅ​ក្រោម​ម៉ាស៊ីន​ត្រជាក់ ហើយ​មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​បាន​ដឹង​ខ្លះ​ៗ។ ជាក់ស្ដែង មាន​ករណី​ខ្លះ​ អ្នក​មិន​សូវ​ចាប់​អារម្មណ៍៖  

  • អ្នក​ខ្លះ​ទម្លាប់​នៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់​យូរ​ពេក​ ដល់​ពេល​ចេញ​មក​ក្រៅ​ម្ដង ប៉ះ​ចំហាយ​ក្ដៅ ធ្វើ​ឲ្យ​ស្បែក​ពិបាក​ទប់ទល់ ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ជាំ​ខ្មៅ លឿន។ ករណី​បើ​នៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់​យូរ អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត ជា​ពិសេស​សម្រាប់​អ្នក​ធ្វើការ​ក្នុង​ការិយាល័យ​នឹង​ម៉ង ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន បើ​មិន​ចង់​ឲ្យ​ស្បែក​ស្ងួត។  

  • ចរន្ត​ខ្យល់៖ វា​អាច​បញ្ជូន​ជំងឺ​ផ្លូវ​ដង្ហើម​ឆ្លង​ទៅ​មនុស្ស​ផ្សេង​ទៀត​តាម​ការ​ប្រើ​ម៉ាស៊ីន​ត្រជាក់ តែ​បើ​សិន​អ្នក​ប្រើ​ម៉ូដែល Virus doctor របស់​ម៉ាស៊ីន​ត្រជាក់ Samsung ស៊េរី​ថ្មី 8 Pole Digital Inverter លែង​ពិបាក​រឿង​ឆ្លង​ជំងឺ​ហើយ ព្រោះ​មុខងារ​ម៉ូដែល​នេះ​មាន​តួ​នាទី​កម្ចាត់​មេរោគ​យ៉ាង​ពិសេស​ទៀត​ផង​។  

  • ធូលី​ដី​ក្នុង​អាកាស និង​ផ្សិត​អាច​បង្ក​ឱ្យ​មាន​ប្រតិកម្ម​អាឡែកហ្ស៉ី។ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​រលាក​ច្រមុះ​រ៉ាំ​រ៉ៃ រលាក​បំពង់ក ក្អក បើ​ស្ថិត​នៅ​ក្រោម​ម៉ាស៊ីន​ត្រជាក់​យូរ​ក៏​មាន​បញ្ហា​ដែរ មួយ​វិញ​ទៀត​អាច​បន្ថែម​ឥទ្ធិពល​ទៅ​លើ​ជំងឺ​រ៉ាំរ៉ៃ​របស់​អ្នក។   ជាក់ស្ដែង មិន​មែន​ឲ្យ​តែ​នៅ​ក្រោម​ម៉ាស៊ីន​ត្រជាក់​សុទ្ធ​តែ​មាន​គុណវិបត្តិ​ទាំង​អស់​នោះ​ឡើយ​ វា​ក៏​មាន​ចំណុច​ល្អ​ជា​ច្រើន​គួប​ផ្សំ​ក្នុង​នោះ​ផង​ដែរ តួ​យ៉ាង​ដូចជា៖

  • ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្ត​ការងារ

  • មាន​លទ្ធផល​បង្កើន​សកម្មភាព​រាងកាយ និង​បញ្ញា

  • សីតុណ្ហភាព​ទាប កាត់​បន្ថយ​វត្តមាន​នៃ​មេរោគ និង​ពពួក​សត្វល្អិត

  • សីតុណ្ហភាព​ទាប មាន​ន័យ​ថា ការ​បែក​ញើស​តិច។ កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ខ្វះ​ជាតិ​ទឹក។

  • បើ​ដំឡើង​ម៉ាស៊ីន​បាន​ត្រឹម​ត្រូវ វា​នឹង​រក្សា​ម៉ាស៊ីន​បាន​ល្អ និង​បង្កើន​គុណភាព​ខ្យល់៕  

អត្ថបទ៖ ថា ម៉ាលីដា