ថ្មី​បំផុត! Bmo ចេញ​បក​ស្រាយ​លម្អិតពី​ទំនាក់​ទំនង​រវាង​ខ្លួន​ និង​ យូរី

  • 2017-05-31 06:50:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រឿង​ចម្រូង​ចម្រាស​ពេញ​បណ្ដាញ​សង្គម​ ពី​រឿង​ស្នេហា​ត្រីកោណ​របស់​អ្នក​សិល្បៈ​ក្នុង​ទ្រនំ​សាន់ដេ​ ពេល​នេះ​តារា​ចម្រៀង Bmo បាន​ចេញ​មុខ​បក​ស្រាយ​ហើយ​។

មុន​នេះបន្តិច Bmo បាន​តប​មក​កាន់​ Sabay ថា​លោក និង យូរី ពិត​ជា​មាន​ទំនាក់​ទំនង​ស្នេហា​ពិត​មែន ហើយ​ស្នេហា​នេះ មិន​មែន​ជា​ស្នេហា​ត្រីកោណ​ទេ​ ពោល​គឺ​អ្នក​ទាំង​២​បាន​សាង​ស្នេហ៍​ក្រោយ​ ​ យូរី បាន​បែក​បាក់​ជា​មួយ​ Red ​ជា​យូរ​ហើយ។

“ខ្ញុំ​ទទួល​ស្គាល់​ថា​យើង​មាន​ទំនាក់​ទំនង​ ប៉ុន្តែ​យើង​ទាក់​ទង​គ្នា​ពេល​ យូរី និង​អតីត​សង្សារ​គាត់​បែក​គ្នា​រួច​ហើយ។ មើល​តែ​រូប​គាត់​ Post ទៅ​ដឹង​ហើយ​គឺ​សុទ្ធ​តែ​រូប​ចាស់​ទាំង​អស់​ហ្នឹង។ ខ្ញុំ​សង្ឃឹម​ថា​រឿង​នេះ​នឹង​បញ្ចប់​ទៅ​វិញ​ ព្រោះ​វា​ជា​រឿង​បុគ្គល​គ្រួសារ​ប៉ុណ្ណោះ"។ Bmo និយាយ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា រឿង​រ៉ាវ​នេះ​ក៏​បាន​ស្ងប់​សាត់​ទៅ​យូរ​ដែរ តែ​ក្រោយ​ពេល​ដែល Red ​ដឹង​ថា លោក​ និង​យូរី​ទាក់​ទង​គ្នា​ ​អ្នក​ដឹក​នាំ​សម្ដែង​រូប​នេះ​ ក៏​មាន​ប្រតិកម្ម​តែ​ម្ដង។

ជា​ចុង​ក្រោយ​ម្ចាស់​បទ "ចាក់​ទឹក​ដូង" បាន​សំណូម​ពរ​ឲ្យ​គ្រប់​អ្នក​លេង​អ៊ិនធឺណិត​ទាំង​អស់​ឈប់​ចែក​រំលែក​ព័ត៌មាន​របស់ យូរី បន្ត​ទៀត​​​ព្រោះ​រឿង​ទាំង​អស់​បាន​ស្ងប់​ជា​បណ្ដើរៗ​ហើយ៕

យូរី រង​ការ​ចោទ​ថា​ក្បត់​ស្នេហ៍​ចាស់​ ទៅ​យក​បុរស​ម្នាក់​ក្នុង​ទ្រនំ​តែ​មួយ

ម្ចាស់​បទ "ចាក់​ទឹក​ដូង​" ចេញ​ហែក​រឿង​រ៉ាវ បុរស​ជា​អតីត​គូស្នេហ៍ យូរី វិញ

ក្រោយ​ Bmo ចេញ​មក​ហែក​រឿង​ ឥឡូវ​ Red លុបព័ត៌មាន​ទាំង​​អស់បញ្ចប់​រឿង

អត្ថបទ៖ សុខណា