Sabay មូស​ខ្លា​ អស់​ឱកាស​ទៅ​វគ្គ​បន្ត

  • 2014-11-09 16:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់​បោះ​ Sabay Tigers Moquitoes (Sabay មូស​ខ្លា) បាន​បាត់​បង់​ឱកាស​របស់​ខ្លួន​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​វគ្គ​បន្ត​ហើយ​ បន្ទាប់​ពី​រង​បរាជ័យ​ក្នុង​លទ្ធផល​ប្រផុតប្រផើយ​ ៥១-៥៥​ ក្រោម​ថ្វី​ដៃ​ក្រុម​ Emperors នា​ការ​ប្រកួត​លីក​បាល់​បោះ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ សម្រាប់​ការ​ប្រកួត​លើក​ទី​៣​ កាល​ពី​រសៀល​ម្សិល​មិញ​នេះ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។

 

 

មុន​ឈាន​មក​ដល់​ការ​ប្រកួត​លើក​ទី​៣​នេះ​ ក្រុម​ទាំង​ពីរ​បាន​ប៉ះគ្នា​ចំនួន​ពីរ​លើក​រូច​មក​ហើយ​ ដោយ​ការ​ជួប​គ្នា​នៅ​ប្រកួត​ទី​១​ ក្រុម​ Sabay មូស​ខ្លា​ ជា​អ្នក​ទទួល​បាន​ជ័យ​ជម្នះ​ ប៉ុន្តែ​នៅ​ប្រកួត​ទី​២​ ក្រុម​ Emperors​​ បាន​វាយ​បក​យក​ឈ្នះ​វិញ​ ទើប​ធ្វើ​ឲ្យ​ត្រូវ​កាត់​ក្ដី​នៅ​ប្រកួត​ទី​៣​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

 

 

ដូច្នេះ​ក្រុម​ដែល​នឹង​ត្រូវ​តតាំង​គ្នា​នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​លីក​បាល់​បោះ​ប្រចាំ​ឆ្នាំ​២០១៤​រូម​មាន៖ Davies Paints, Pate 310,​ Mekong Tigers និង​ Emperors ដែល​ជា​ក្រុម​ទើប​នឹង​ដណ្ដើម​កៅអី​បាន​ក្រោយ​គេ។

 

អត្ថបទ៖ អៀង សូទ្រី