មើល ​ណា​ខុន ប្រលែង​លេង​ជា​មួយ​ពស់​៤០គីឡូ​ស្ដែង​ៗ​ហ្មង!(វីដេអូ)

  • 2017-06-06 07:59:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ ខាង​ក្រោម​នេះ​គឺ​ជា ឈុត​ក្រៅ​ឆាក​មួយ​របស់​រឿង "ពស់​កេង​កង" ដោយ​លោក​ ណា​ខុន ​បាន​ប្រលែង​លេង​ជា​មួយ​ពស់​មុន​ថត។ ពស់​មួយ​នេះ​​មាន​ទម្ងន់​៤០គីឡូ​ក្រោម វ័យ​ប្រហែល​១០​​ឆ្នាំ មាន​ឈ្មោះ​ថា ​ចំរើន។

ណា​ខុន ប្រាប់​ថា ឈុត​ដែល​លោក​ថត​​នៅ​តំបន់ កោះដាច់​កាល​ពី​ម្សិល​មិញ​នេះ គឺ​ជា​ឈុត​​ប្លង់​ចុង​ក្រោយ​នៃ​រឿង "ពស់​កេង​កង" ដោយ​ប្លង់​នោះ លោក​បាន​ក្លាយ​ជា​ពស់ បន្ទាប់​ពី​អត់​មាន​ចិញ្ចៀន​ពាក់។

ដំបូង​ឡើយ តួឯក​ប្រុស​រូប​នេះ​ហាក់​ដូច​ជា​អារម្មណ៍​ខ្លាច​ពស់​ខាង​លើ ប៉ុន្តែ​នៅ​ពេល​ដែល​សួរនាំ​ម្ចាស់​ដឹង​ពី​សាវតារ​ពស់​នេះ​ច្បាស់​លោក​ក៏​លែង​ខ្លាច។ "ខ្ញុំ​ឆ្នាំ​​ពស់​ដែរ​តើ ពេល​គេ​ដឹក​មក​ដល់​​រាង​ខ្លាច​ដែរ​ហ្នឹង តែ​ដល់​សួរ​ម្ចាស់​វា​ទៅ​ថា ស្លូត​ អត់​​ខ្លាច​ទេ មាន​អី​វា​ស្រួល​ណាស់​យើង​កាន់​​វា​ថ្លម​ៗ វា​មិន​ធ្វើ​អី​យើង​ទេ" ណាខុន ថ្លែង​បញ្ជាក់។

តាម​ការ​ឲ្យ​ដឹង​ពី ណាខុន​ រឿង​"ពស់​កេង​កង"​នេះ បាន​ថត​ចប់​រួច​រាល់​កាល​ពី​ម្សិល​មិញ​នេះ ហើយ​​ខ្សែភាពយន្ត​នឹង​បើក​សម្ពោធ​នៅ​ថ្ងៃ​​ទី១៥ ខែ មិថុនា ឆ្នាំ២០១៧ ខាង​មុន​នេះ៕ ​

*CTN នឹង​នៅ​តែ​បន្ត​​បើក​​ប្រាក់​​ខែ​ជូន​​ លោក អ៊ិត សេដ្ឋា

*សរុប​ថវិកា និង​ការឧបត្ថម្ភ​ធំ​ៗ ដែល​គ្រួសារ​សព អ៊ិត សេដ្ឋា ទទួល​បាន

*គួរ​ឲ្យ​ស្ដាយ​បុគ្គល​ល្បី​ល្បាញ​យើង!!!

អត្ថបទ៖ ស៊ុនហួត

អត្ថបទពេញនិយម
អត្ថបទថ្មី