​ភាព​ខុស​គ្នា​ផ្ទៃ​កម្មវិធី​មួយ​ចំនួន​ រវាង iOS 10 និង​ iOS 11 (​ចុច​អាន​អ្នក​ប្រើ iPhone)

  • 2017-06-07 01:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Apple បាន​ប្រកាស​បង្ហាញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ iOS 11 ជា​សាធារណៈ​ មុន​ឈាន​ដល់​ការ​ប្រើប្រាស់​ផ្លូវ​ការ​នា​ខែ​កញ្ញា​។​ Sabay នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ដោយប្រៀបធៀប​នៃ​ផ្ទៃ​កម្មវិធី​មួយ​ចំនួន​រវាង​ជំនាន់​ចាស់​ iOS 10 (នៅ​ខាង​ស្តាំ) និង​ជំនាន់​ថ្មី iOS 11 (នៅ​ខាង​ឆ្វេង)​។​

១.ផ្ទៃ​ Homescreen:

សម្រាប់​ផ្ទៃ​ Homescreen នៃ​ iOS ជំនាន់​ថ្មី សង្កេត​ត្រង់​ទីតាំង​សេវា​ មាន​ការ​ផ្លាស់ប្ដូរ​ពី​រាង​រង្វង់​មក​រាង​កាំ​ជណ្ដើរ​​ស្រស់​ស្អាត​ប្លែក​ពី​មុន​។ ចំណែក​ឯ​ពុម្ព​អក្សរ​ជា​ប្រភេទ​ជំនាន់​ថ្មី ដែល​រចនា​ឡើង​សម្រាប់​ប្រឆាំង​បាន​ទៅ​នឹង​ផ្ទៃ​ក្រោយ (Background) ​ដែល​ជះ​ពន្លឺ​ខ្លាំង​។

២.ផ្ទៃ​ Control Center:

សូម​និយាយ​ថា​ពេញចិត្ត​ជា​ខ្លាំង​សម្រាប់​ Control Center នៅ​លើ​ iOS 11 ព្រោះ​វា​បាន​រចនា​បញ្ចូល​នូវ​មុខងារ​បើក​បិទ​អ៊ីនធឺណិត ដែល​អ្នក​ប្រើ​ iOS រង់ចាំ​ជិត ១០ ឆ្នាំ​មក​ហើយ​។ ក្រៅ​ពី​នោះ​មុខងារ​ដំឡើង​និង​បន្ថយ​សម្លេង​ ក៏​ដូច​ជា​ពន្លឺ​មាន​ការ​ផ្លាស់ប្ដូរ​ថ្មី ហើយ​បន្ថែម​មុខងារ​ពិសេស​ដូច​ជា​ការ​ Record Screen ជា​ដើម​។

៣.ការ​រចនា​ Control Center:

នេះ​មិន​ខុស​ពី iPhone ដែល​ទើប​ Jailbrak ហើយ​នោះ​ទេ ព្រោះ iOS 11 អាច​អនុញ្ញាត​ឱ្យ​អ្នក​ធ្វើ​ការ​កំណត់​ ថា​តើ​គួរ​បញ្ចូល​កម្មវិធី​ណា​ខ្លះ​ទៅ​ក្នុង​ផ្ទៃ​ Control Center?

៤.កម្មវិធី App Store:

App Store នៅ​លើ​ iOS 11 មាន​ការ​ផ្លាស់ប្តូរ​ច្រើន​ ទាំង​ផ្ទៃ​បង្ហាញ​ខាង​ក្នុង​ និង​ប្រភេទ​ជម្រើស​ថ្មី​រួម​មាន​ Today, Games និង​ Apps ដែល​នេះ​ផ្តល់​ភាព​ងាយ​ស្រួល សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ស្វែង​រក​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន​លឿន​ជាង​មុន​។​

៥.កម្មវិធី​ Settings:

ចំណុច​ផ្លាស់ប្តូរ​ ២ រួម​មាន​ពាក្យ Settings មាន​ទំហំ​ធំ​ជាង​មុន និង​ប្រអប់​ Search មាន​ការ​រចនា​ស៊ីវិល័យ​ស្រស់​ស្អាត​ជាង​មុន​ ចំណុច​ខាង​ក្នុង​ផ្សេង​ទៀត យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​។​

៦.Camera Filter:

ត្រង់​ទីតាំង​ផ្លាស់ប្តូរ​ Filter នៃ​កាមេរ៉ា​ថត​រូប លើ​ iOS ចាស់​ជា​លក្ខណៈ​ផ្ទាំង​រូប​ធំ​មួយៗ ប៉ុន្តែ​ iOS 11 ជំនាន់​ថ្មី យើង​គ្រាន់​តែ​អូស​ទាញ​ទៅ​វិញ​ទៅ​មក​ជា​ការ​ស្រេច​។​

៧.កន្លែង​ចុច​ Call:

ត្រង់​កន្លែង​ចុច​វាយ​លេខ​ Call ចេញ​របស់ iOS 11 ពិត​ជា​ស្រស់​ស្អាត​ជាង​មុន​ឆ្ងាយ​ ដោយ​មាន​ការ​រចនា​ថ្មី​ទាំង​ស្រុង​ គ្រាន់​ក្រឡេក​មើល​ស្មាតហ្វូន​យើង​នឹង​សម្គាល់​បាន ថា​វា​ប្រើប្រាស់​ iOS ជំនាន់​ណា?​

៨.កម្មវិធី​គិត​លេខ​:

Calculator កម្មវិធី​គិត​លេខ​នៅ​លើ​ iOS 11 បាន​ប្តូរ​តួ​លេខ​នីមួយៗ​​ ពី​ប្រអប់​ជ្រុង​មក​ជា​រាង​រង្វង់​មូល​ដ៏​ស្រស់​ស្អាត​វិញ​។

៩.ទីតាំង​ Storage:

ទីតាំង​ឆែក​មើល​អង្គ​ផ្ទុក​ទិន្នន័យ​ Storage នៅ​លើ iOS 11 ក៏​មាន​ការ​ផ្លាស់ប្តូរ​ដូច​គ្នា ដោយ​វា​បញ្ចូល​នូវ​មុខងារ​ច្រើន​ជាង​មុន ដែល​ផ្តល់​ភាព​ងាយ​ស្រួល​បន្ថែម​ដល់​អ្នក​​ប្រើប្រាស់​។

១០.កម្មវិធី​ Calendar:

ប្រតិទិន​ឫ​ Calendar នៅ​លើ​ iOS 11 បាន​ប្តូរ​ពណ៌​អក្សរ​នៃ​ខែ​ ពី​ពណ៌​ក្រហម​មក​ជា​ពណ៌​ខ្មៅ ហើយ​ទំហំ​លេខ​ច្បាស់​ដិត​ជាង​មុន​។​

បញ្ជាក់​រាល់​ចំណុច​ខាង​លើ​ គឺ​មិន​បង្ហាញ​ពី​មុខងារ​ថ្មី​ទាំង​ស្រុង​លើ​ iOS 11 នោះ​ទេ គ្រាន់​ Sabay លើក​យក​នូវ​ចំណុច​ពិសេសៗ​ រី​ឯ​មុខងារ​ជា​ច្រើន​ទៀត នឹង​បង្ហាញ​នៅ​ពេល​ក្រោយ​។

បន្ត​ចុច​អាន៖

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម