លុយ​​សុទ្ធ ​​៥២០​ ​លាន​​រៀល​ ​​រង់​​ចាំ​​អ្នក​​មក​​ដណ្ដើម​​យក​​នៅ​​ទូរទស្សន៍​​ហង្ស​​មាស​​​

  • 2017-06-07 11:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«Don’t​ Lose​ the​ Money»​ កម្មវិធី​ប្រលង​ល្បែង​សមត្ថភាព​ប្រាក់​រាប់​រយ​លាន​ដ៏​ល្បី​កក្រើក​លើ​ពិភព​លោក​ដែល​លោក​អ្នក​ទន្ទឹង​រង់​ចាំ ឥលូវ​នេះ​ចាប់​ផ្ដើម​នៅ​កម្ពុជា​ហើយ​លើ​​ទូរទស្សន៍​​ហង្ស​មាស​ HDTV។

បេក្ខជន​២​ក្រុម​ដែល​មាន​សមាជិក​៤​រូប​ក្នុង​​មួយ​ក្រុម​ នឹង​ធ្វើ​ការ​ប្រកួត​គ្នា​លើ​វិញ្ញាសា​​ដ៏​រន្ធត់ រំភើប​អស្ចារ្យ​ ។ ​អ្វី​តែ​មួយ​គត់​ដែល​ក្រុម​នី​មួយ​ៗ​ត្រូវ​ធ្វើ​គឺ​រក្សា​ប្រាក់​សុទ្ធ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​សរុប​ចំនួន ៥២០ លាន​រៀល ស្មើ​ហ្នឹង ១៣ ម៉ឺន​ដុល្លារ​អាមេរិក​កុំឲ្យ​ធ្លាក់។

លោក​អ្នក​នឹង​ក្លាយ​ខ្លួន​ជា​បេក្ខជន​ដណ្ដើម​ប្រាក់​លាន​ពី​កម្មវិធី​ដ៏​ល្បី​មួយ​នេះ​ដោយ​គ្រាន់​តែ​ស្នើ​សុំ​ចូល​រួម​ប្រឡង​ថ្ងៃ​នេះ​តាមរយៈ​ទូរស័ព្ទ​លេខ​ 024 6400195 & 095 980 525 ។

សម្រុក​ចូល​ដណ្ដើម​ប្រាក់​លាន កម្មវិធី​ប្រឡង​ល្បែង​សមត្ថភាព​ប្រាក់​លាន​ល្បី​កក្រើក​លើ​ពិភពលោក​ ទាំង​អស់​គ្នា​!

Don’t Lose the Money ចាក់​ផ្សាយ​រៀង​រាល់​ថ្ងៃ​សុក្រ ចាប់​ពី​ម៉ោង 8យប់ ដល់ 9:30 យប់ លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស​ HDTV ចាប់​ពី​ថ្ងៃ​ទី​១៦ ​មិថុនា នេះ​ត​ទៅ។

ចង់​ដឹង​កម្មវិធី​ជក់​ចិត្ត​ប៉ុណ្ណា.....​តោះ! ​មើល​វីដេអូ ៖

ដោយ​៖ លីដា