ចូលរួមត្រេកអរ នាងឃ្មឹប មានដំណឹងល្អ២ទៀតហើយ
- 2017-06-09 03:04:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមត្រេកអរ នាងឃ្មឹប មានដំណឹងល្អ២ទៀតហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីត្រូវបាននាយកុយ អនុញ្ញាតឲ្យចូលសម្ដែងក្នុងក្រុមសារជាថ្មីមក អ្នកនាង រ៉េន្ម សុធារី ហៅ ឃ្មឹប បច្ចុប្បន្នកាន់តែមានទីផ្សារសិល្បៈខ្លាំងឡើងៗហើយ ដោយតារាកំប្លែងស្រីរូបនេះ បានបង្ហើបឲ្យSabayដឹងថា ថ្មីៗនេះ នាងទើបតែទទួលបានការងារសិល្បៈធំៗចំនួន២ទៀត ។
ការងារធំៗទាំង២ ដែលនាងសង្ឃឹមថា អាចជួយលើកប្រជាប្រិយ និងជួយដល់សេដ្ឋកិច្ចគ្រួសារបានប្រសើរឡើងវិញនេះ មានទី១ ការគ្រោងចេញសម្ដែងនៅប្រទេសអូស្ត្រាលី និងទី២ ទើបតែចុះកុងត្រាថតរឿង១ទៀត។
នាង ឃ្មឹប បានថ្លែងឲ្យដឹងថា មានSponserនៅប្រទេសអូស្ត្រាលីបានទាក់ទងមកនាង ដោយចង់ជួយនាងបានឡើងទៅសម្ដែង ដើម្បីបានប្រាក់មកផ្គត់ផ្គង់គ្រួសារ ប៉ុន្តែការចេញទៅនោះ មិនមែនធ្វើឡើងឆាប់ៗនេះទេ គឺគ្រោងចេញទៅអំឡុងចូលឆ្នាំខ្មែរខាងមុខឯណោះ។ "គាត់បានទូរសព្ទមកសួរខ្ញុំថា ចង់ជួយទៅអូស្ត្រាលីហ្នឹងបង តែឥលូវហ្នឹងខ្ញុំអត់មានឯកសារអីទាំងអស់ ព្រោះកន្លងមកប៉ាស្ព័រ អត្តសញ្ញាណប័ណ្ណ ចោរឆក់បាត់អស់ហើយ ខ្ញុំកំពុងតែធ្វើឡើងវិញ"។ ឃ្មឹប លើកឡើង ។
អតីតប្រពន្ធនាយ ហុងដា រូបនេះបានបន្តឲ្យដឹងទៀតថា តាមការឲ្យដឹងពី Sponserដែលគ្រោងធានាយកនាងទៅនោះ គ្រោងយកតារាចំនួន៣រូបផ្សេងទៀត ក្នុងនោះមានដៃគូកំប្លែងប្រុសត្រូវសម្ដែងជាមួយនាងម្នាក់ និងតារាចម្រៀងប្រុសម្នាក់ ស្រីម្នាក់ទៀត ប៉ុន្តែអ្នកទាំងនោះ មិនទាន់ដឹងថា ម្ចាស់ Sponser គ្រោងយកតារានោះឡើយ។
ចំពោះការថតភាពយន្តវិញ ឃ្មឹប ទើបតែចុះកុងត្រាថតរឿងភាគ១ ចំណងជើង និងឈ្មោះផលិតកម្ម នាងមិនអាចបញ្ចេញបានឡើយ ព្រោះម្ចាស់ផលិតកម្មមិនទាន់ឲ្យបញ្ចេញ។ ខ្សែភាពយន្តនោះនាងថា នាងដើរតួជាអ្នកបម្រើបែបកំប្លែង ហើយគ្រោងក្រុងពាលីនាងថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ។
តាមការរយៈការងារទាំង២ខាងលើ នាង ឃ្មឹប រំពឹងថា នឹងជួយបង្កើនប្រជាប្រិយភាព និងសេដ្ឋកិច្ចគ្រួសារនាងកាន់តែប្រសើរជាងនេះថែមទៀតជាក់ជាមិនខាន។ កន្លងមក ឃ្មឹប ធ្លាប់សម្ដែងរឿងបាន៤ទៅ៥ រឿងមកហើយក្នុងនោះមានដូចជា រឿង "ព្រះមហោសថ” ,រឿង "សុំកើតជាកូនភ្លោះកូន៣",រឿង"ម្ចាស់ភូមិគ្រឹះលងផ្អើលភូមិ", និង រឿង"ខ្លាចអីខ្ញុំ"៕
*ត្រេកអរសម្រាប់កូនៗ អ៊ិត សេដ្ឋា
*នាយ កុយ កាន់លុយខ្លួនឯងឲ្យឃ្មឹបរហូត
*អត្ថបទផ្សេងទៀតពាក់ព័ន្ធនឹង ឃ្មឹប